CamNews

គ្រោះថ្នាក់នៅក្រុង​ព្រះ​សី​ហនុ បើក​រថយន្ត​បុក​ដើម​គគីរ​របួស​9​នាក់

​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ បាន​កើ​ត​ឡើង​​នៅ​វេលា​ម៉ោង​៤​និង​​ ៥០នាទី​​ថ្ងៃ​ទី​១៣ ​កក្កដា ​ឆ្នាំ​​
២០១២ តាម​បណ្តោយ​​​វិថី​​ឯក​រាជ្យ​ ​ក្នុង​ចំណុច​​ផ្លូវ​កោង​​បត់​ទល់​មុខ​​​អតី​ត​​សាលា​ដំបូង​​ក្រុង​​ព្រះ​សី
​ហនុ​ចាស់ ស្ថិតនៅ​ភូមិ​​៣ ​សង្កាត់​​៤ ​ក្រុង​ព្រះ​សី​ហនុ ​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ភ្លាមៗ ​​ដោយ​សារ
​តែ​រថយន្ត​មួយ​គ្រឿង​​​ ដែល​បើក​​បរ​មាន​​ល្បឿន​​ហួស​កំណត់​​ លុះ​មក​ដល់​​ចំណុ​ច​​ផ្លូវ​បត់ ​​​ដោយ
​សារ​តែ​អ្នក​​​បើក​បរ​​យក​ចង្កូត​មិន​​ទាន់​ក៏​ជ្រុល​​ទៅ​បុក​​ផ្ទប់ ​​នឹង​គល់​​ដើម​គគីរនៅ​ចិញ្ចើម​ផ្លូវ​​ ​​បណ្តាល
ឲ្យ​អ្នក​បើក​​បរ​រួម​ទាំង​​អ្នកជិះ​​​ក្នុង​រថយន្ត​​ចំនួន​៩​ នាក់​​ត្រូវ​រង​​របួស​ធ្ងន់​ ដេក​​​ដួល​រដូក​​រណែល​ជាប់
​​គល់​គគីរ​​គួរ​​ឱ្យ​​រន្ធត់​​ណាស់ ។

អ្នក​​រង​គ្រោះ​ខាង​លើ​​នោះ​គឺ​ជា​​ក្រុម​ការ​ងារ​ម៉ៅ​ការ​​រៀបចំ​តម្លើង​ ឆាក​​សម្រាប់​ការ​ប្រគំ​តន្ត្រី​​ផ្សព្វ​
ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រា​បៀរ​​​ ដែល​រៀប​ចំ​​ធ្វើ​ឡើង​រយៈ​ពេល​​​៥​ថ្ងៃ ដែល​ក្រុម​ការ​ងារ​​ខាងលើ​បាន​​
បំពេញ​​ភារកិច្ច​​ក្នុង​ការ​រៀប​ចំ​​ឱ្យ​ ក្រុម​ហ៊ុន​ ។ ​ដោយ​ពួក​គេ​គិត​ថា​នៅ​ថ្ងៃ​បញ្ចប់​​ការ​ងា​រ​​​ហើយ ​នឹង
​វិល​ត្រឡប់​​ទៅ​រាជ​ធានីភ្នំពេញ​វិញ​ ក៏​បបួល​គ្នា​​ទៅ​កម្សាន្ត​​​លេង​នៅ​ឆ្នេរ​​សមុទ្រ​អូរ​ឈើ​ទាល​ មិន​
តែ​ប៉ុណ្ណោះ​​ពួក​គេ​​បាន​ផឹក​ស៊ី​​រួមគ្នា​យ៉ាង​សប្បាយ​​នៅ​ឯ​ឆ្នេរ​ សមុទ្រ​ ។ លុះ​ជិត​ដល់​​ម៉ោង​ធ្វើ​ការ​​
ក៏​នាំ​គ្នា​​បើក​រថយន្ត​​វិល​​ត្រឡប់​​មក​ កាន់​កន្លែង​​ធ្វើ​ការ​វិញ ​ក៏ជួប​ប្រទះ​​ហេតុ​ការណ៍​​នេះ​តែ​ម្តង ។

នៅ​ កន្លែង​កើត​ហេតុ​ អ្នក​​ខ្លះ​នាំ​គ្នា​និយាយ​​រិះ​គន់​ថា ​មក​ពី​អ្នក​​​បើក​បរ​ផឹក​​​ស្រវឹង​ជោក​ជាំ​​ទៅ
ដោយអំណាចទឹក​ប្តូរ​និស្ស័យ​​ ទើប​​បាន​​ជា​ភ្លេច​​ជាន់​​ហ្វ្រាំង​​ ទៅ​ជាន់​ប៉ះ​ចំ​​ហ្គារ​បន្ថែម​ល្បឿន​
ទើប​​បណ្តាលឲ្យ​​​​រថយន្ត​​បោលទៅ​ជល់​នឹង​ដើម​គគីរ​​ស្ទើរ​​បាក់​ដាច់ ​​យ៉ាង​ដូច្នេះ ។

ក្រោយ​​ពេល​​កើត​ហេតុ​ភ្លាម​​ៗ​នោះ​​ មាន​រថយន្ត​​សង្គ្រោះ​​តាម​គ្លី​និក​​ឯ​កជន​​ក្នុង​ខេត្ត​​ព្រះ​សីហនុ
​​ដឹក​​បញ្ជូនទៅ​ព្យា​បាល​​នៅ​តាម​គ្លី​និក​​ផ្សេងៗ​​គ្នា​ ។ ​នៅ​ក្នុង​​ហេតុ​ការណ៍​​ភ្លាម​ៗ​នេះ​​ពុំ​មាន​បង្ក​​ឲ្យ
​មាន​គ្រោះ​​ថ្នាក់​ ដល់អាយុជីវិត​​​មនុស្ស​​​ណា​ម្នាក់​​​​នោះ​ទេ ។

ប្រភព៖ កោះសន្តិភាព