បរទេស៖ ស្ត្រីអាយុ២៨ឆ្នាំម្នាក់ត្រូវបានប្តីចាប់ដុតទាំងរស់បណ្តាលឲ្យរងរបួសរលាក សឹងពេញខ្លួនព្រោះតែបុរសជាប្តីរូបនោះមានការខឹងសម្បារនឹងនាងថតរូបសែលហ្វីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

Chatchawarn Tarrin និងប្តីអាយុ២៦ឆ្នាំឈ្មោះ Nednapha Nuankhul រស់នៅទឹកដីថៃ ពួកគេមានកូនប្រុសពីរនាក់រួមគ្នា ថ្ងៃមួយ ខណៈដែលស្ត្រីរងគ្រោះកំពុងចំអិនអាហារ ស្រាប់តែបុរសជាប្តីចាក់សាំងលើ ហើយបោះឈើគូសត្រូវទើបបណ្តាលអណ្តាតភ្លើងឆាបឆេះស្ទើរពេញរាងកាយ។

Tarrin បានឲ្យគ្រូពេទ្យធ្វើការវះកាត់បីដងហើយនាងក៏នៅត្រូវការពេលវេលាព្យាបាលខ្លួន ថែមទៀតព្រោះដៃស្តាំនិងមាត់របស់នាងរងការឆាបឆេះយ៉ាងខ្លាំងដែលធ្វើឲ្យពិបាកបរិភោគអាហារនិងប្រើម្រាមដៃ។

Nuankhul ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ ពីបង្ករបួសស្នាមនិងអគ្គីភ័យលើភរិយាហើយត្រូវតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគារដោយមិនឲ្យបង់ប្រាក់ធានាឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង