កំពូលតារាបង្ហាញម៉ូដ Raffaella Fico ពាក់ស្បែកជើងកែងយ៉ាងខ្ពស់ ស្លៀកឈុតហែលទឹក
បង្ហាញរាងនៅក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្ដៅ Milan 2013 ខណៈដែល
ខ្លួនកំពុងពរពោះ ៤ខែ។

បង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដ Milan, Italy កាលពីថ្ងៃទី ២២កញ្ញា តារាបង្ហាញម៉ូដ
Raffaella Fico បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងកំពុងពរពោះ ២ខែ។
ស្រីស្អាតអាយុ ២៤ឆ្នាំរូបនេះ បង្ហាញភាពសិចស៊ី ក្នុងឈុត bikini ដ៏ស្រស់ស្អាត ដែលស្ថិត
ក្នុងកម្រងឈុតហែលទឹករបស់ Pin-Up Stars ដែលជាយីហោផលិតផលមួយរបស់អ្នករចនា
ម៉ូដែល ជនជាតិ អ៊ីតាលី ឈ្មោះ Jerry Tommolini។

គេបានដឹងថា កំពូលតារា Raffaella Fico និងតារាបាល់ទាត់អ៊ីតាលី លោក Mario Balotelli
កាលពីខែមេសាកន្លងទៅ បានចែកផ្លូវគ្នាទៅហើយ។ Mario Balotelli ត្រូវបានគេមើលឃើញ
ថា ជាឪពុករបស់ទារកក្នុងផ្ទៃនេះ ប៉ុន្ដែតារាបាល់ទាត់រូបនេះបានថ្លែងថា ខ្លួនត្រូវការអោយ
Raffaella ពិនិត្យ ADN មុនពេលខ្លួនត្រូវទទួលខុសត្រូវចំពោះកូនក្នុងផ្ទៃ។

នៅក្នុងកិច្ចសម្ភាសមួយ Mario Balotelli បានរិះគន់ Raffaella ថា បាននាងមិនបានផ្ដល់ព័ត៌
មានស្ដីពីការមានផ្ទៃពោះនេះទេ។ តារាបាល់ទាត់វ័យ ២១ឆ្នាំនេះ ថ្លែងថា ៖ "ខ្ញុំមានអារម្មណ៍
ថា មិនសប្បាយចិត្តនោះទេ នៅពេលនាងបានឆ្លៀតឱកាស រកប្រាក់ពីរឿងមានផ្ទៃពោះនេះ
ដោយនាងបានលក់រូបថត និងកិច្ចសម្ភាសនានារបស់នាង"។

Raffaella Fico បានឆ្លើយតប់ទៅនឹងសំដីរបស់ Mario Balotelli ដោយសំបុតមួយផ្សាយនៅ
លើទស្សនាវដ្ដី អ៊ីតាលី នាងថ្លែងថា ៖ "ខ្ញុំកំពុងទន្ទឹងរង់ចាំការចាប់កំណើតរបស់ទារកក្នុងផ្ទៃ
ដោយបេះដូងរបស់ខ្ញុំ ព្រោះគេជាលទ្ធផលនៃក្ដីស្នេហ៍រវាងយើងទាំងពីរនាក់" នាងនិយាយ
បែបនេះគឺចង់សំដៅទៅលើ Mario Balotelli និងរូបនាងដែលបានរស់នៅជាមួយគ្នាក្នុងពេល
កន្លង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS