ស្ទឹងត្រែង ៖ មន្រ្តីរដ្ឋបាលព្រៃឈើមួយរូប បានស្នើសុំកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្ត ចេញ
ស្ទាក់ចាប់រថយន្ត ដឹកឈើគ្រញូងមួយគ្រឿង របស់ មេឈ្មួញដុះស្លែប្រចាំ ខេត្តស្ទឹងត្រែង កាលពី
វេលាម៉ោង ១១យប់ថ្ងៃ ទី២៣ ខែឧសភាឆ្នាំ២០១៣ នៅចំណុចដុងក្រឡ យកទៅផ្ញើទុក នៅ ស្នាក់
ការរដ្ឋបាលព្រៃឈើដុងក្រឡ ។

ព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៣ កម្លាំងដដែល បានបញ្ជូនរថយន្ត ដែលផ្ទុកបទ ល្មើសឈើគ្រញូង
នោះ យកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីដោះស្រាយ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១៦
ក្នុងភូ មិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង ក៏ស្រាប់តែមេឈ្មួញនោះ បានយក រថយន្តមួយ
គ្រឿងទៀត មករារាំង មិនឲ្យសមត្ថកិច្ចយករថយន្តរបស់ខ្លួនទៅខណ្ឌ ។ នៅក្នុងហេតុការណ៍នេះ
មន្រ្តីខណ្ឌឈ្មោះ ដា បានប្រទូស្តរ៉ាយ គ្នាយ៉ាងខ្លាំង ជាមួយឈ្មួញ ហើយលោក ដា ហាក់បីដូចជា
ភ័យស្លន់ស្លោរ ដោយសារតែមេឈ្មួញម្នាក់ យករថយន្តមកបុកពាំង ពីមុខរថយន្តផ្ទុកបទ ល្មើសគំ
រាមសមត្ថកិច្ចវិញ រីឯលោក ដា វិញនោះដូចជាស្លេកស្លាំង ព្រលឹងមិននៅក្នុងខ្លួនអីចឹង ក្រោយពី
ឃើញសកម្មភាពឈ្មួញ ហើយបម្រុងនឹង មានការផ្ទុះអាវុធឡើងទៀតផង។ ក្រោយពីការប្រទូស្ត
រ៉ាយគ្នា លោក ដា បានទូរស័ព្ទហៅមន្រ្តីខណ្ឌពីរ បីនាក់ទៀត ឲ្យមកជួយអន្តរាគមន៍ មាន លោក
អន ចាន់សុជាតិ នៅក្នុងនោះផងដែរ ។ ហើយលោក អន ចាន់សុជាតិ បានបោះ ពាក្យទៅមេ
ឈ្មួញថា ឲ្យដកខ្លួនថយចេញឲ្យឆាប់ប្រយ័ត្ន គេវាយខ្នោះ រួចហើយមេឈ្មួញ ព្រមទាំងរថយន្ត
ដែលរារាំងនោះ ក៏នាំគ្នារត់យកប្រាស់អាយ៉ូសតែម្តងទៅ ។

នៅថ្ងៃដដែលនោះ មានរថយន្តកាមរីស្វិត ពណ៌គ្រាប់អំពិលបានដឹកឈើគ្រញូង ចេញមកពីស្រុក
សៀមប៉ាង ចូលមកខេត្តស្ទឹងត្រែង បានឮដំណឹងថា មានការ ស្ទាក់ចាប់រថយន្តដឹកឈើ បានគេច
ខ្លួនទៅពួន នៅក្នុងអតីតការដ្ឋានចិន ដែលគេតែងតែហៅថា ទួលចិន ដើម្បីសម្ងំពួន តែត្រូវសមត្ថ
កិច្ច ដដែលចាប់ជាប់ រីឯម្ចាស់ រថយន្តរត់គេចខ្លួនដោយសុវត្ថិភាព ចំណែករថយន្តនោះ ត្រូវរឹបអូស
បញ្ជូនទៅ កាន់រដ្ឋបាលព្រៃឈើខេត្ត ។

ទាក់ទិននឹងរឿងចាប់រថយន្ត ដឹកឈើគ្រញូងខាងលើនេះ សារព័ត៌មានដើមអម្ពិល បានទូរស័ព្ទទៅ
លោក ដា ដើម្បីសុំការបំភ្លឺ តែលោក ដា ឆ្លើយថា គាត់ជាប់រវល់ពីរថ្ងៃមកហើយ ។

គួររំលឹកផងដែរថា មូលហេតុដែលនាំឲ្យ មានការចាប់រថយន្តដឹកឈើគ្រញូ ងខាងលើនេះ គឺដោយ
សារតែមេឈ្មួញឈើគ្រញូងនោះ មិនបានប្រាប់ លោកដា ធ្វើឲ្យលោកដា មិនបានទទួលលាភសក្ការ
ក៏បណ្តាលឲ្យមានការស្ទាក់ ចាប់រថយន្តនេះតែម្តងទៅ ។ ហើយនៅថ្ងៃដែលចាប់រថយន្តនោះ ដែរ
មេឈ្មួញបាននិយាយថា រាល់ការដឹកជញ្ជូនឈើ គាត់បានប្រាប់ទៅសមត្ថកិច្ចជំនាញ គ្រប់គ្នារួចអស់
ហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល