ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏ឆ្នើម និងជាប្រធានក្រុមខេត្ត ស្វាយរៀង គឺកីឡាករ ប្រាក់ មុន្នីឧត្តម ដែលរកគ្រាប់បាល់ បានចំនួន ២គ្រាប់ ដើម្បីជួយឲ្យ ក្រុមម្ចាស់ផ្ទះនេះ ឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Hun Sen Cup លើកទី៩ កាលពីយប់មិញនោះ គឺមានសង្ឃឹមស្ទើតែ ១០០% ទៅហើយ ក្នុងការត្រៀមខ្លួន ធ្វើជាម្ចាស់ ស្បែកជើងមាស សម្រាប់រដូវកាលថ្មីនេះ ។

មន្ដ្រីព័ត៌មានរបស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជាលោក ចាន់ មិថុនា បានថ្លែងឲ្យដឹងថា គិតត្រឹមការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញ កីឡាករ ប្រាក់ មុន្នីឧត្តម គឺបានរកគ្រាប់បាល់ ស៊ុតបញ្ជូលទីច្រើនជាងគេ រហូតដល់ទៅ ២៣គ្រាប់ឯណោះ ។

លោក ចាន់ មិថុនា បានបញ្ជាក់ទៀតថា ទោះបីពេលនេះ មន្ដ្រីបច្ចេកទេស នៅមិនទាន់បុកសរុបពី គ្រាប់បាល់ស៊ុតបញ្ចូលទី របស់កីឡាករផ្សេងៗក្ដី ប៉ុន្ដែសម្រាប់គ្រាប់បាល់ របស់ខ្សែប្រយុទ្ធ និងជាប្រធាន ក្រុមខេត្តស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម រកបានទាំង ២៣គ្រាប់នោះ គឺជាគ្រាប់បាល់ ស៊ុតបញ្ចូលទី ច្រើនជាងគេហើយ ដូច្នេះយើងក៏អាចកំណត់ បានដែរថា កីឡាករជម្រើសជាតិរូបនេះ នឹងក្លាយជាម្ចាស់ស្បែក ជើងមាស ក្នុងរដូវកាលថ្មីនេះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ស្បែកជើងមាស នៃពាន HSC នេះ គឺបានទៅខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុមបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់បានត្រឹម ១៦គ្រាប់ប៉ុណ្ណោះ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល