ករណីចាប់ជំរិតសម្លាប់ដ៏សាហាវមួយបានកើតឡើងកាលពីពេលថ្មីៗនេះដែលបណ្ដាលអោយមាន
ការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនទូទៅជាពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ។ នារីរង
គ្រោះឈ្មោះ លឹម ស្រីពេជ្រ អាយុ ១៩ ឆ្នាំ មានទីលំនៅផ្ទះលេ ខ២១ ផ្លូវ លេខ ២២៣ ក្រុមទី ៥៣
សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នាងមានស្វាមីឈ្មោះ ម៉េង ឌីយ៉ាម៉ឺន អាយុ២៦ឆ្នាំ ដែល ទើបនឹង
រៀបការជាមួយគ្នា កាលពីដើមឆ្នាំ ២០១២ នេះ ហើយនាងក៏ជាម្ចាស់ជ័យលោភីរបស់កម្មវិធីស្រា
Spy ក្នុងឆ្នាំ ២០១២ នេះផងដែរ។

ករណីចាប់ជំរិតសម្លាប់ខាងលើនេះក្រុមគ្រួសារជនរងគ្រោះបានប្រាប់អោយដឹងថា កាលពីវេលា
ម៉ោង១២ថ្ងៃត្រង់ថ្ងៃ ទី២៣ ខែតុលា មានស្ដ្រីម្នាក់បានទូរស័ព្ទចូល ជនរងគ្រោះ រួចហើយក៏ណាត់
ជួបគ្នានៅក្បែរ ផ្សារសុវណ្ណា ដើម្បីពិភាក្សាពីការងាររកស៊ី មួយចំនួន ពេលនោះស្ដ្រីរងគ្រោះបាន
ឱ្យប្ដី របស់ខ្លួនជូនទៅជួប ហើយក្រោយពីដាក់ ប្រពន្ធចុះនៅកន្លែងណាត់ហើយ ប្ដីក៏ត្រឡប់ មក
វិញ។

ក្រុមគ្រួសាររបស់នាងបានបាត់ដំណឹងពីនារីរងគ្រោះនាងម៉ោងប្រមាណជា ៣ រសៀល រហូដល់
ព្រឹកថ្ងៃទី ២៤ តុលា ម្សិលមិញនេះគេបានប្រទះឃើញសាកសពនារីគ្រោះនៅមុខរោង ចក្រ ដែល
មានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំ អង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ប្រទះ ឃើញ នៅក្នុង
ប្រឡាយទឹកដោយមានស្កុត រុំមុខជិត និងមានស្នាមរិតក។

រូបភាពនារីរងគ្រោះពេលនៅមានជីវិត

ចំពោះករណីចាប់ជំរិតសម្លាប់ខាងលើនេះមិនទាន់បានដឹងទេថាមកពីមូលហេតុអ្វីអោយពិតប្រា
កដតែបើតាមសារព័ត៌មានក្នុងស្រុកបានអោយដឹងថាអាចមកពីរឿងចាប់ជំរិតយកប្រាក់ចំនួន ៤
ម៉ឺនដុល្លារ មិនបានសម្រេច ហើយសម្លាប់ ចោល តែប្រភពខ្លះទៀត បានអះអាងជា រឿងគំនុំច្រើន
ជាង ហើយករណីឃាតកម្ម នេះ អាចពាក់ព័ន្ធទៅនឹងមនុស្សស្រី ព្រោះ មុនពេលបាត់ខ្លួន គឺមាន
មនុស្សស្រីទូរស័ព្ទ មកណាត់ជួប។

ហើយនៅព្រឹកថ្ងៃទី ២៥ តុលានេះផងដែរកម្លាំងនគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជ
អាជ្ញារងមួយរូបបានទៅចុះឆែកឆេរផ្ទះស្រ្តីជាឃាតក មានទីតំាំងស្ថិត នៅខាងក្រោយ ក្រសួងរៀប
ចំដែនដី ក្នុងខណ្ឌចំការមន។ ប្រតិបត្តការណ៍ដែលឈានដល់ការចាប់ខ្លួនស្រ្តីជាឃាតក នេះបាន
ចាប់ផ្ដើមក្រោយពេលដែលព័ត៌មានបានផ្សព្វផ្សាយកាលពីម្សិលមិញ ដោយលោកស្នងការនគរ
បាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានដាក់បទ បញ្ជាឲ្យ បើកការស្រាវ
ជ្រាវ ជាបន្ទាន់ ចំពោះករណីនេះ ហើយកាលពី ល្ងាចថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ កម្លាំងសមត្ថ
កិច្ច បានឈានទៅដល់ការ ឃាត់ខ្លួនស្រ្តី ជាឃាតករូបនេះ តែម្តងទៅ ដែលស្រ្តីរូបនេះ គឺជា អ្នក
សម្លាប់ដោយ ផ្ទាល់ដៃតែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ពីអត្តសញ្ញាណ ស្រ្តីជាឃាតករូបនេះ នៅឡើយ
ខណៈសមត្ថកិច្ច កំពុងចុះឆែកឆេរផ្ទះ នៅឡើយ៕

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ DAP