CamNews

Man Utd រកបានអ្នកជំនួស David Moyes

តាមប្រភពពីកាសែត Daily Star បានឲ្យដឹងថា ថ្នាក់ដឹកនាំក្លឹប Man Utd កំពុងតែដាក់ចេញនូវ ផែនការ ទិញយកគ្រូបង្វឹក Jurgen Klopp ដើម្បីយកមកជំនួសលោក David Moyes បន្ទាប់ពីការ ដឹកនាំក្លឹបបិសាចក្រហម មិនបានល្អ ក្នុងមួយរយះពេលកន្លងមកនេះ។

នៅក្នុងការប្រកួតជុំទី ១៥ នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ Man Utd ត្រូវ បាន Newcastle បំបាក់នៅក្នុងទឹកដីរបស់ខ្លួនតែម្តង ក្នុងលទ្ធផល ០-១ ។ នេះគឺជាលើកទី២ ជាប់គ្នា ដែលក្លឹបបិសាចក្រហម ទទួលបរាជ័យ ដែលលើកមុនគឺ បានចាញ់ Everton ក្នុងលទ្ធផល ដូចខាងលើដែរ។ ជាលទ្ធផល Man Utd ត្រូវបានធ្លាក់ទៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង Premier League ដោយចាញ់ក្លឹបកំពូលតារា Arsenal ១៣ ពិន្ទុ និងឃ្លាតឆ្ងាយ ៧ ពិន្ទុ ពីក្លឹប Top 4 ផង ដែរ។

តាមរយះការដឹកនាំដ៏អន់នេះ បណ្តាអ្នកគាំទ្រក្លឹបបិសាចក្រហម បានដាក់សំពាធយ៉ាងខ្លាំង ទៅ លើថ្នាក់ដឹកនាំក្លឹប ឲ្យបញ្ឈប់ការងារគ្រូបង្វឹក David Moyes។ ជាក់ស្តែង មិនចាំបាច់ដល់ថ្នាក់ អ្នក គាំទ្រ ដាក់សំណើនោះទេ ថ្នាក់ដឹកនាំក្លឹប បានដាក់ចេញជាផែនការ រួចទៅហើយ។​

David Moyes កំពុងតែបង្កឲ្យមានការអស់សង្ឃឹមយ៉ាងខ្លាំង សម្រាប់ Man Utd

យោងតាមប្រភពពី Daily Star បន្ទាប់ពីការប្រកួតចាញ់ Newcastle បណ្តាថ្នាក់ដឹកនាំសំខាន់ៗ របស់ Man Utd បានដាក់ចេញផែនការ​ រកមនុស្សជំនួសលោក David Moyes មុនបុណ្យណូអែល នេះរួចទៅហើយ។ គោលដៅរបស់ក្លឹបបិសាចក្រហម គឺផ្តោតទៅលើគ្រូបង្វឹករបស់ក្លឹប Borussia Dortmund  គឺលោក Jurgen Klopp។

Sir Alex Ferguson និង Jurgen Klopp ជាបេក្ខជនពីររូប ដែលអាចនឹងបន្តកាន់តំណែង ពីលោក David Moyes

លោក Alex Donohue អ្នកតំណាងរបស់ Ladbrokes បានឲ្យដឹងថា: “ពួកយើងគិតថា វាមិនជា រហ័សពេកទេ ដែលពេលនេះយើងដាក់ចេញនូវអត្រាដែល Man Utd បញ្ឈប់ការងារលោក   David Moyes។ នេះគឺជាពេលវេលាដ៏សក្តិសមបំផុត ដែលពួកគេគួរធ្វើរឿងនេះ។ Klopp គឺជា បេក្ខជន លំដាប់ទី១ មានតំលៃជាងគេបំផុត របស់ Man Utd។ ហើយក៏មិនអាចលើកលែង នូវ លទ្ធភាពដែលអតីតគ្រូបង្វឹកចូលនិវត្តន៍ Sir Alex Ferguson វិលត្រលប់ មកកាន់តំណែងនេះវិញ ផងដែរ” ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing