ព័ត៌មានអន្តរជាតិ ៖ ដោយសារតែប្រតិបត្តិការ រំដោះគ្រាប់បែក អាកាសយានដ្ឋានអន្តរជាតិ Tegel នា ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ បានបិទទ្វារ នារសៀលថ្ងៃពុធ ម្សិល មិញនេះ ក្នុងថេរវេលាប្រមាណ ជាងកន្លះម៉ោង នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បន្ទាប់ពីសារព័ត៌មានមួយនេះ ដកស្រង់ចេញពី ភ្នាក់ងារ ព័ត៌មានក្នុងស្រុក របស់ប្រទេស អា ល្លឺម៉ង់ ។

ប្រភពបន្តអោយដឹងថា មន្រ្តីប៉ូលីសបានរកឃើញ គ្រាប់បែកទម្ងន់ ៧០ ផោន សល់ពីសម័យសង្គ្រាម លោកលើកទី ២ កាលពីថ្ងៃអង្គារ កន្លងទៅនេះ នៅវេលាម៉ោង ១២ ម៉ោង ក្នុងស្រុក ប្រទេសអាល្លឺម៉ង់ នៅឯសំណង់អាគារមួយកន្លែង មានរយៈចម្ងាយ ប្រមាណជាង ៥ គ.ម ពីអាកាសយានដ្ឋាន ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា គ្មានយន្តហោះណាមួយ បាន ធ្វើការចុះចត ឬក៏ហោះឡើង នា ចន្លោះម៉ោង ១២:៣០ នាទី និង ១ រសៀល នោះទេ កាលពីថ្ងៃពុធម្សិលមិញនេះ ។ យ៉ាងហោចណាស់ ជើងហោះហើរ ជាង ២០ ដែលគ្រោងនឹងហោះហើរ ក្នុងម៉ោងខាងលើ ត្រូវ បាន លុបចោល ដោយសារ តែហេតុការណ៍ រកឃើញ និងរំដោះគ្រាប់បែកខាងលើ ។

មិនត្រឹមតែប៉ុណ្ណោះ មនុស្សប្រមាណជាង ៧០០ នាក់ ត្រូវបានគេ ជម្លៀសខ្លួនចេញ ពីតំបន់ដែលបាន រកឃើញគ្រាប់បែក ក្នុងនោះ ក្រុមមនុស្ស មកពី លំ នៅ ស្ថាន ចូលនិវត្តន៍ និង មជ្ឈមណ្ឌលគាំពារ ក៏ ត្រូវបានជម្លៀសខ្លួនចេញដូចគ្នាដែរ ។ ជាមួយនឹងប្រតិបត្តិ ការរំដោះគ្រាប់បែក គេឃើញមានការបំផ្ទុះ ឡើងដោយការបញ្ជា ជាពិសេស ជាលទ្ធផល អ្វីៗបានវិល មក សភាពដើម ពោល អាកាសយានដ្ឋាន បានបើកដំណើរការជាធម្មតា និងដូចសព្វមួយដង នៅវេលារសៀល ថ្ងៃដដែល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ