អ្នកអាចប្ដូរផ្លាស់ពណ៌នៅលើអ៊ីនធឺរហ្វេស របស់ Facebook ទៅជាពណ៌ស្វាយ ពណ៌ស៊ីជំពូ
ពណ៌ក្រហម ពណ៌បៃតង ជាដើម ដោយមិនភ័យខ្លាច ជាប់ជំពាក់នឹងកូដអាក្រក់ ឬល្បិចមិនល្អ។

ក្នុងប្រវត្តិនៃការអភិវឌ្ឍជាច្រើនឆ្នាំមកនេះ Facebook ត្រូវបានបន្ទាន់សម័យជាច្រើនលើក និង
ប្ដូរផ្លាស់អ៊ីនធឺរហ្វេសជាច្រើនសា ប៉ុន្ដែ អ្វីដែល Facebook មិនទាន់បានកែប្រែ នោះគឺពណ៌បៃតង
ពិសេសរបស់បណ្ដាញសង្គមមួយនេះ។ អ្នកប្រើប្រាស់ភាគច្រើន ពេញចិត្តនឹងពណ៌បច្ចុប្បន្នរបស់
Facebook ប៉ុន្ដែក៏មានអ្នកខ្លះ ចង់ប្ដូរទៅប្រើពណ៌ផ្សេងពីនេះ ដើម្បីងាយស្រួលមើល ឬក៏ដើម្បី
ប្លែកភ្នែក។

ជំហានទីមួយ និងទីពីរ

ដើម្បីប្ដូរផ្លាស់ពណ៌នៅលើអ៊ីនធឺរហ្វេសរបស់ Facebook គឺមានវិធីមួយដែលសាមញ្ញ និងសុវត្ថិ
ភាព នោះគឺប្រើប្រាស់ add-on របស់ប្រៅសឺរ។ បណ្ដាប្រៅសឺភាគច្រើន នារបច្ចុប្បន្ន សុទ្ធសឹង
តែអនុញ្ញាតឱ្យបន្ថែម add-on នានា ដូច្នេះ វាក៏អនុញ្ញាតឱ្យអ្នកប្ដូរផ្លាស់ពណ៌របស់ Facebook
ដោយសុវត្ថិភាព តាមរយៈកម្មវិធី “Color My Facebook” ។

វិធីនេះ មានភាពងាយស្រួលជាទីបំផុត ដោយសារថា អ្នក គ្រាន់តែចូលទៅកាន់ គេហទំព័រ
http://colormyfacebook.com/ រួចចុច ទៅលើ Install ដើម្បីទាញយកកម្មវិធី និងដំឡើងហ្វាល
“color-my-facebook.exe” ក្រោយមក កម្មវិធីនេះ នឹងស្នើឱ្យបិទ និងបើកប្រាវសឺរឡើងវិញ និង
refresh ទំព័រ Facebook របស់អ្នក។

ជំហានទីបី

បន្ទាប់មក Facebook របស់អ្នក នឹងបានប្ដូរទៅជាពណ៌ស៊ីជំពូ ជំនួសឱ្យពណ៌បៃតងដូចសព្វមួយ
ដង ប៉ុន្ដែអ្នកក៏អាចជ្រើសរើសពណ៌ដទៃ ដោយធ្វើតាមបណ្ដារូបភាពខាងក្រោម។

ដើម្បីត្រឡប់មកពណ៌ដើមវិញ អ្នកត្រូវចូលទៅកាន់តារាង add-on របស់ប្រាវសឺរ និងលុប ឬ
បញ្ចប់សុពលភាពរបស់ “Color My Facebook” ។

ក្រៅពី “Color My Facebook” មុននឹងប្រើប្រាស់កម្មវិធីដទៃដើម្បីប្ដូរផ្លាស់ពណ៌របស់ Facebook
អ្នកគួរតែមានការប្រុងប្រយ័ត្ន ព្រោះថា មានកម្មវិធីជាច្រើន គឺជាល្បិចបោកប្រាស់របស់ទុច្ចរិត
ជន ក្នុងនោះ ក៏មានកម្មវិធី “Facebook color changer” ជាដើម នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន
ស្រាវជ្រាវ អំពីការការពារភាពសម្ងាត់នៃអ៊ីនធឺរណែត។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Colormyfacebook