Niu Mudong ផ្ដើមធ្វើជំនួញ ចាប់ពីអាយុ ១៧ឆ្នាំ និងធ្លាប់រកបានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃ
សាលា នៅអាមេរិក។

នាង Niu Mudong (កណ្ដាល) ថតរូបជាមួយបុគ្គលិកឆ្នើមរបស់ខ្លួន

បច្ចុប្បន្ន Niu Mudong គ្រប់គ្រងក្រុមហ៊ុនអ៊ីនធឺរណែតមួយ និងជាអ្នកជំនួញជំនាន់ថ្មីម្នាក់ របស់
ប្រទេសចិន។ នាងយល់ថា បុគ្គលិកឆ្នើម គឺជាមនុស្សដែលធ្វើការបានសម្រេចក្នុងកម្រិតខ្ពស់
បំផុត។ មួយរយៈពេលកន្លងទៅនេះ Niu Mudong ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៅលើទំព័រ
សារព័ត៌មាន ក៏ដូចជាបណ្ដាញសង្គមនៅប្រទេសចិន បន្ទាប់ពីនាងបានប្រើប្រាស់រថយន្ដ BMW
៤គ្រឿង ដើម្បីធ្វើជារង្វាន់ចុងឆ្នាំសម្រាប់បុគ្គលិក។

នាង Niu Mudong បានផ្ដើមធ្វើជំនួញ កាលពីឆ្នាំ ២០១៤ ដោយបើកហាងអនឡាញមួយ នៅលើ
Taobao ដែលជាគេហទំព័រពាណិជ្ជកម្មរបស់ Alibaba ដើម្បីលក់ផលិតផលបញ្ចុះទម្ងន់។ ពេល
នោះ Niu Mudong ជួបការលំបាកខ្លាំង ដែលកើតឡើងដោយសារការសិក្សា និងការរកស៊ី ដែល
នាងត្រូវទទួលខុសត្រូវ។

ដូចទៅនឹងបណ្ដាគ្រួសារនៅប្រទេសចិន ពុកម្ដាយរបស់ Niu Mudong មិនចង់ឱ្យកូនស្រីរបស់ខ្លួន ចេញទៅសិក្សាឆ្ងាយពីប្រទេសកំណើតរបស់ខ្លួន។ ប៉ុន្ដែ អ្វីៗបានប្ដូរផ្លាស់ នៅពេលនាងរកបានប្រាក់គ្រប់គ្រាន់សម្រាប់ការចេញទៅសិក្សានៅអាមេរិក។

ក្រោយពីទទួលបានការអនុញ្ញាតពីសកលវិទ្យាល័យ Boston ហើយការសិក្សារបស់នាង មាន
ស្ថេរភាពនៅអាមេរិក ឆ្នាំ ២០១៤ Niu Mudong ក៏បង្កើតក្រុមហ៊ុនមួយផ្ទាល់ខ្លួន ដែលមានលក់
ផលិតផលថែរក្សាស្បែក សម្រកទម្ងន់ និងថែទាំសុខភាព។ ក្នុងឆ្នាំនោះ Niu Mudong បានឱ្យដឹង
ថា នាងរកបានប្រាក់ជិត ២០០លានយ័ន (ប្រហែល ៣២លានដុល្លារអាមេរិក)។

Niu Mudong បច្ចុប្បន្ន មានបុគ្គលិក ៧.០០០នាក់

ទំព័រ CCTV បានចេញផ្សាយថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់ Niu Mudong មានបុគ្គលិកជិត ៧.០០០
នាក់ ដែលភាគច្រើនគឺជាយុវវ័យ កំពុងសិក្សា ឬបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញា និងមាន
មហិច្ឆតាខ្ពស់។ បណ្ដាញជំនួញរបស់នាង មាននៅក្នុងបណ្ដាប្រទេស ដូចជា ប្រទេសចិន អង់គ្លេស
បារាំង អ៊ីតាលី និងញូវហ្សេឡែន។

ម្ចាស់ក្រុមហ៊ុនវ័យក្មេង នាង Niu Mudong

អ្នកជំនួញវ័យក្មេងរូបនេះ បានថ្លែងថា ៖ “បុគ្គលិកឆ្នើមបំផុត ៤រូប របស់ខ្ញុំ គឺជាមនុស្សដែលទើប
បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងមានអាយុច្រើនជាង ២០ឆ្នាំ។ ពួកគេម្នាក់ៗ សុទ្ធតែ
ធ្លាប់រកបានប្រាក់ចំណេញឱ្យក្រុមហ៊ុនជាង ១០លានយ័ន (១,៦លានដុល្លារអាមេរិក) កាលពីឆ្នាំ
ទៅ។ ពួកគេគឺជាមនុស្សមិនធម្មតា”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ shanghaiist