រោគចុកឆ្អល់ពោះ គឺជាប្រភេទជំងឺម្យ៉ាងដែលបង្កឱ្យមនុស្សមានអាការឧស្សាហ៍ភើ ឈឺចុកចាប់
ត្រង់ពោះ។ ជំងឺនេះបង្កឡើងដោយសារតែ មានជាតិឧស្ម័ន (ជាតិហ្គាស) នៅក្នុងពោះ និងអាច
បង្កឱ្យមានជំងឺឈឺក្រពះ។

ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ មួយចំនួន ដូចខាងក្រោម ដែលអាច
ជួយព្យាបាលអាការឈឺចុកឆ្អល់ពោះ បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងខ្ញីម៉ដ្ឋស្ងួត បន្តិច និង ម្ស៉ៅ  asafoetida
បន្តិច និងអំបិលខ្មៅ បន្តិច រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹក ម្តង ក្នុង ១ថ្ងៃ។

វិធីទី២៖ សូមយកទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងម្រេចខ្មៅម៉ដ្ឋ ១ស្លាបព្រាកាហ្វេ ខ្ញីម៉ដ្ឋ
ស្ងួត ១ស្លាបព្រាកាហ្វេ រួចយកគ្រាប់ធញ្ញជាតិ cardamoms ២គ្រាប់ កិនឱ្យម៉ដ្ឋ បន្ទាប់មក យក
គ្រាប់ធញ្ញជាតិ cardamoms កិនម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ លាយចូលគ្នាឱ្យ ជាមួយនឹងគ្រឿងផ្សំ
ខាងលើ កូរចូលគ្នាឱ្យសព្វ ផឹក ក្រោយទទួលទានអាហាររួច រយៈពេល ១ម៉ោង។

វិធីទី៣៖ សូមយកខ្ញីស្រស់ ចិតជាចំណិតស្តើង ដាក់ត្រាំក្នុងទឹកក្រូចឆ្មារ រយៈពេល ១ម៉ោង រួច
ទំពារ (ស៊ី) ខ្ញីនោះ ២ ទៅ ៣ចំណិត ក្រោយទទួលទានអាហារ ជាការស្រេច៕

<object width="500" height="300" data="http://www.youtube.com/v/zCImIwbfbxA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zCImIwbfbxA&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda