កំពង់ឆ្នាំង: ក្រោយពីអង្កការចាយកា រៀបចំប្រព័ន្ធលូ និងធ្វើការកែសម្រួលផ្លូវ ដែលនៅសងខាងផ្សារលើ ខេត្តកំពង់ឆ្នាំង ក៍បានលេចឮព័ត៌មានមួយចំនួនដូចជា អាជីវករដែលបាន រុះរើតូបលក់ ដើម្បីអោយ មានការឈូសឆាយ ដីរៀបចំប្រព័ន្ធលូនា ពេលកម្លងមកនោះបច្ចុប្បន្ន មិនអាចចូលទៅ លក់វិញបាន ទេបន្ទាប់មកក៏លេចឮថា ចូលទៅលក់វិញបាន តែ១ម៉ែត្រការ៉េ តំលៃ៥០០ដុល្លារ ហើយចុងក្រោយនេះ ក៏លេចឮថា ខាងសាលាក្រុងកំពង់ឆ្នាំងនឹងសាងសង់សំណង់ប្រក់ដំបូលនៅលើដីប៉ែកខាងត្បូង និងខាងជើងដើម្បីរៀបចំតូបលក់អោយ អាជីវករក្នុងតំលៃបង់រំលោះថ្លៃសំណង់។

អាជីវករផ្នែកខាងក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង បានអះអាងថា នឹងធ្វើពាក្យសុំជំទាស់ ទៅនឹងការ សាងសងសំណង់ ប្រក់ដំបូលប៉ែកខាងត្បូង និងប៉ែកខាងជើងដែលជាដីផ្លូវជុំវិញផ្សារ។អាជីវករផ្សារលើ បានអះអាងបន្តថា ពួកគាត់បានទិញតូបពីក្រុមហ៊ុន ថូម៉ាក់មិនទាន់ចប់អាណត្តិផង ពួកគេអាចនឹង ជួបឧបសគ្គ នៃការលក់ដូរ ដោយលក់មិនដាច់ព្រោះគ្មានមនុស្ស មកដើរទិញទំនិញខាងក្នុងនោះ ទេបើខាងក្រៅធ្វើតូប ប្រក់ដំបូលលក់អញ្ចឹងនោះ ហើយប្រសិនបើដឹងពីមុនថាខាងក្រៅធ្វើសំណង់ ប្រក់ដំបូលលក់បែបហ្នឹង គឺពួកគេនឹងមិនទិញតូបលក់ខាងក្នុងទេ ចាំទិញតូបខាងក្រៅវិញល្អជាង។

ពាក់ព័ន្ធនឹងពត៌មាននេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់អ្នកយកពត៌មានយើងអោយ ដឹងថា ព័ត៌មានដែលលេចឮខាងលើ វាគ្រាន់តែជាគោលការណ៍ មិនទាន់សំរេចថាយ៉ាងណានោះទេ លោកក៍មិនដឹង ច្បាស់ថាយ៉ាងណានោះដែរ លោកអោយទំនាក់ទំនងសួរ ទៅលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងទៅ។

បញ្ហានេះអាជីវករផ្នែកខាងក្នុងផ្សារលើ ក៏បានលើកឡើងទៀតថា នឹងជំទាស់ដាច់ខាតបើសិនជាខាងសាលា ក្រុងកំពង់ឆ្នាំងធ្វើការ សាងសង់សំណង់ប្រក់ដំបូលនៅលើដីប៉ែកខាងត្បូង និងខាងជើងដើម្បីរៀបចំតូបលក់ អោយអាជីវករខាងក្រៅនោះព្រោះនៅពេលដែលអាជីវករទិញតូបដំបូងប៉ែកខាងក្រៅ គ្រាន់តែជា ចំណត រថយន្ដម៉ូតូ កង់ និងតូបលក់ដូរបណ្ដោះអាសន្ន ដោយប្រើឆ័ត្រមិនអោយមានសំណង់ប្រក់ដំបូលអ្វីទេ។អាជីវករផ្នែកខាងក្នុងផ្សារលើ ក៏បានបន្ថែមថាពួកគេ នឹងគាំទ្រប្រសិនបើរៀបចំ អោយអាជីវករ ខាងក្រៅលក់ដោយដាក់ឆ័ត្រដូចពីមុននោះ។

លោកអ៊ូ ជួប កុសល ប្រធាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអោយដឹងថា បញ្ហានេះខេត្តកំពុងតែ ធ្វើការវិភាគពិចារណាថា ត្រូវសម្រេចយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលអោយអាជីវករលក់ដូរ ប្រព្រឹត្តទៅបានយ៉ាងរលូន។

ដោយឡែក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាពាក់ព័ន្ធនិងពត៌មានខាងលើ ខាងជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្យល់បែបនេះក៍ជារឿងត្រឹមត្រូវម្យ៉ាងដែរ ប៉ុន្តែរាល់ការសម្រេច ទាំងឡាយយ៉ាងណានោះ ខេត្តមិនទាន់យកជាផ្លូវការនៅឡើយទេ រងចាំការពិភាក្សាប្តូរយោបល់រិះរកធ្ វើយ៉ាងណាដើម្បីអោយអាជីវករទទួលយកបាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល