CamNews

រណ្ដៅខ្មៅយក្សរបស់គន្លងដំរី ស មិនអាចលេប “ចំណី” របស់ខ្លួន

ផ្កាយយក្សមួយដែលត្រូវបានគេហៅថា G2 បន្ទាប់ពីគោចរចូលតំបន់ជុំវិញរបស់ Black Hole ធំ
បំផុតនៃគន្លងដំរី ស (Milky Way) ក៏ស្រាប់តែរួចខ្លួនចេញពីមកក្រៅ និងបន្តដំណើរដ៏អាថ៌កំបាំង
របស់ខ្លួន។

អ្នក​វិទ្យា​សាស្ដ្រ​យល់​ថា នៅ​កណ្ដាល មីលគីវ៉េ មាន​រណ្ដៅ​អវកាស​ធំ​បំផុត​មួយ

ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញផ្កាយមួយ ដែលមាន
សមាធាតុ និងគន្លងគោចរដ៏ពិសេស បានគោចរចូលតំបន់ជុំវិញរបស់ Black Hole ធំបំផុតនៃគន្លង
ដំរី ស (Milky Way) ប៉ុន្ដែ សំណាងល្អ វាក៏បានរួចខ្លួនចេញពីមកក្រៅ និងបន្តដំណើរដ៏អាថ៌កំបាំង
របស់ខ្លួន។

ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ G2 កាលពីដើមឆ្នាំ ២០១១ ពេលដែលវាកំពុងធ្វើដំណើរយ៉ាង
លឿន ចូលទៅកាន់រណ្ដៅខ្មៅ (Black Hold) ដែលត្រូវបានគេចាត់ទុកថា ធំបំផុតស្ថិតនៅកណ្ដាល
គន្លងដំរី ស ។

ការ​គន់​គូរ​របស់​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ ទៅ​លើ G2 មិន​បាន​ត្រឹម​ត្រូវ​នោះ​ទេ

Daryl Haggard អ្នកជំនាញក្នុងការស្រាវជ្រាវអំពីចំនុចកណ្ដាលរបស់គន្លងដំរី ស ឱ្យដឹងថា ធ្លាប់
មានផ្កាយ ឬឧស្ម័នប្រភេទយក្សជាច្រើន ត្រូវបានអូសចូលមកក្បែររណ្ដៅខ្មៅ  ប៉ុន្ដែ ពួកវាក្រោយ
មក បានធ្វើដំណើរទៅតាមគន្លងគោចរដែលមានរាងដូចពងមាន់ ជុំវិញរណ្ដៅខ្មៅ។ ចំណែក G2
វិញ វាហាក់ដើរត្រង់ទៅកាន់រណ្ដៅខ្មៅ រួចក៏គេចចេញមកខាងក្រៅមាត់រណ្ដៅទៅវិញ។

ថ្វី​បើ​មិន​បាន​លេប​យក​ផ្កាយ​ឧស្ម័ន​យក្ស​ដូច​ក្នុង​រូប​ភាព​នេះ ប៉ុន្ដែ មីលគីវ៉េ ក៏​បាន​ធ្វើ​ឱ្យ​វា​បាត់​បង់
​រូប​រាង​ដើម​ខ្លះៗ

ពេលរកឃើញ G2 អ្នកវិទ្យាសាស្ដ្រយល់ថា ផ្កាយនេះនឹងប្រែក្លាយរូបរាង ដូចទៅនឹងសសៃមី
ពោលគឺវានឹងត្រូវទាញឱ្យមានរូបរាងវែង ដោយសារតែកម្លាំងរបស់រណ្ដៅខ្មៅ ក្រោយមក វានឹង
ត្រូវឆេះ។ ប៉ុន្ដែ ហេតុការណ៍ដែលកើតឡើងចំពោះ G2 គឺផ្ទុយស្រឡះ។គេជឿថា G2 បានចូល
ទៅក្បែររណ្ដៅខ្មៅ ក្នុងរដូវក្ដៅ ឆ្នាំ ២០១៤ តែរណ្ដៅខ្មៅ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីអូសទាញ
ផ្កាយឧស្ម័នមួយនេះ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Kh