កាលពីវេលាម៉ោង ១០ ថ្ងៃទី ២៤ តារាម៉ូដែលម្នាក់របស់វៀតណាម គឺនាង Vo Hoang Yen
ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្រុងហូជីមិញ ពិន័យជាប្រាក់ចំនួន ៣,៥លាន
ដុង(ប្រហែល ១៦០ដុល្លារ) ដោយសារការបញ្ចេញសុដន់ នៅលើឆាកសំដែង។

កាលពីថ្ងៃទី ២៤ធ្នូកន្លងទៅ តារាដើរម៉ូដ Vo Hoang Yen រួមនឹងគណកម្មធិការគ្រប់គ្រងនៃ
កម្មវិធីសំដែង ត្រូវបានអញ្ជើញឱ្យមកកាន់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃក្រុងហូជីមិញ
ដើម្បីទទួលការពិន័យចំពោះការធ្វើឱ្យមានបញ្ហាលេចសុដន់ នៅក្នុងកម្មវិធីបង្ហាញម៉ូដ ដែល
ត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១២។ ក្រៅពីតារាដើរម៉ូដ Hoang Yen ក្រុម
គណកម្មការគ្រប់គ្រងកម្មវិធី ក៏ត្រូវពិន័យចំនួន ប្រហែល ៣៥៧ដុល្លារអាមេរិកផងដែរ។

គួររំលឹកថា មុននេះ នៅលើឆាកបង្ហាញម៉ូដ ក្នុងកម្មវិធី "ជក់ចិត្ត និងប្រជុំគ្នា" តារាបង្ហាញម៉ូដ
នាង Vo Hoang Yen បង្ហាញខ្លួនដោយទឹកមុខបែបអ្នកបង្ហាញម៉ូដអឺរ៉ុប ក្នុងសម្លៀកបំពាក់
ចម្លែកៗ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ឈុតដើរកំសាន្ដរបស់នាង។ នៅពេលមើលពី
ខាងមុខ ទស្សនិកជន នឹងឃើញថា អាវដែលនាងពាក់ មានលក្ខណៈជិតគួរសម ប៉ុន្ដែពេលគេ
មើលពីចំហៀងវិញ គេនឹងឃើញសុដន់ស្ទើរទាំងស្រុងរបស់នាងលេចចេញច្បាស់ដូចថ្ងៃ៕

ដោយ ៖ សីហា
ប្រភព ៖ GD