អ្នកចង់បានបបូរមាត់ស្រស់ស្អាត សិចស៊ី និងមានពណ៌ផ្កាឈូកបែបធម្មជាតិ? ដូច្នេះ អ្នកត្រូវតែដឹងអំពីមូលហេតុនៃការធ្វើឱ្យប៉ះពាល់ដល់បបូរមាត់ និងវិធីដោះស្រាយ។

មានមូលហេតុជាច្រើន ដែលបណ្ដាលឱ្យបបូរមាត់មានពណ៌ស្រអាប់ ក្នុងនោះមានដូចជា ការជក់បារី ធ្វើការក្រោមកំដៅថ្ងៃច្រើនម៉ោង និងហូបភេសជ្ជៈដែលមានផ្ទុក caffeine ឬមួយក៏ hormone បាត់បង់តុល្យភាពជាដើម។ ប៉ុន្ដែ សូមកុំអាលបារម្ភ “ឱសថពិសេស” ខាងក្រោម នឹងអាចជួយអ្នកបាន។

ទឹកឃ្មុំ ៖ ទឹកឃ្មុំដែលមានប្រសិទ្ធិភាពក្នុងការបំប៉នសំណើម គឺជា “ឱសថទិព្វ” ធម្មជាតិ នាំមកនូវសម្បូរផ្កាឈូកសម្រាប់បបូរមាត់។ ចូរលាបទឹកឃ្មុំទៅលើបបូរមាត់ មុនពេលចូលគេង ទុករំលងរាត្រី ដើម្បីឱ្យវីតាមីន និងជាតិបំប៉ន ជ្រាបចូលសន្សឹមៗទៅក្នុងបបូរមាត់។

ក្រូចឆ្មារ ៖ ទឹកក្រូចឆ្មារគឺជាជាតិរ៉ែ oxygen ធម្មជាតិ ត្រូវបានប្រើប្រាស់ទូលំទូលាយ ក្នុងការកាត់បន្ថយស្នាមជាំខ្មៅនៅលើស្បែក ដូច្នេះវាក៏ ជួយបន្ថយភាពស្រអាប់នៅលើបបូរមាត់យ៉ាងមានប្រសិទ្ធិភាព។ សូមច្របាច់យកទឹកក្រូចឆ្មារ លាបទៅលើបបូរមាត់ និងម៉ាស្សាថ្នមៗ ទុករំលងរាត្រី នោះបបូរមាត់នឹងមានពណ៌ក្រហម ស្រស់ថ្លា បែបធម្មជាតិ។

បន្លែ ផ្លែឈើ ៖ ការហូបបន្លែ ផ្លែឈើរាល់ថ្ងៃ នឹងមានប្រយោជន៍ច្រើន ជួយឱ្យស្បែកបានស្រស់ស្អាត បបូរមាត់មានពណ៌ទាក់ទាញ។ ផ្លែត្រសក់ផ្អរ មើមស្ពៃក្រហម ក្រូចឆ្មារ ទឹកឃ្មុំ ជាដើម ក៏អាចត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ធ្វើភេសជ្ជៈ ជួយកែលំអបបូរមាត់។

ការចៀសវាងមួយចំនួន ដែលអ្នកគួរដឹង ៖

-អ្នកគួរតែកុំប្រើប្រាស់ក្រែមបបូរមាត់ញឹកញាប់ពេក ព្រោះថា សារធាតុ hydroquinone ឬធាតុគីមីអាក្រក់ផ្សេងៗនឹងបង្កឱ្យមានភាពជាំស្រអាប់។ ចូរប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ មានធាតុផ្សំពីធម្មជាតិ មានវីតាមីន និង SPF ខ្ពស់។

-ចៀសវាងកំដៅថ្ងៃ ដើម្បីការពារបបូរមាត់របស់អ្នក។

-ចូរនិយាយថា “ទេ” ចំពោះបារី កាហ្វេ និងតែ។ សារជាតិ nicotine, cafein, tannin ដែលមាននៅក្នុងកាហ្វេ តែ និងបារី អាចធ្វើឱ្យបបូរមាត់របស់អ្នកជាំខ្មៅ។

-ចូរកុំបរិភោគអាហារដែលមានអំបិល និងជាតិខ្លាញ់ច្រើន។ សូមបរិភោគតែអាហារដែលមានសារជាតិបំប៉ន និងមានតុល្យភាព។ អ្នកគួរហូបបន្លែបៃតង និងផ្លែឈើ ព្រោះវាមានផ្ទុកសារជាតិប្រឆាំងនឹងអ៊ុកស៊ីតកម្ម។ ក្រៅពីនេះ អ្នកត្រូវតែហូបទឹកឱ្យបានច្រើន៕

ដោយ ៖ តារា
ប្រភព ៖ LD