CamNews

Bayern Munich ត្រៀមខ្លួនបើកទ្វាផ្ទះ ស្វាគម្មន៍ Arsenal ទូទាត់បញ្ជីចាស់ ក្នុងជើងទី ២ Champion League

ក្រុមម្ចាស់ជើងឯក Champion League មកពីអាលឺម៉ង់ Bayern Munich បានត្រៀមខ្លួន រួចរាល់​ហើយ នៅទឹកដី Allianz Arena របស់ខ្លួន ដើម្បីត្រៀមរៀបចំ ស្វាគមន៍ភ្ញៀវ Arsenal ដែលមិន​ទាន់ដោះស្រាយ បញ្ជីចាស់កាល ពីជើងទី ១ អស់ ។

កាលពីជើងទី ១ ក្រុម Bayern Munich បានធ្វើដំណើរទៅ កាន់ទឹកដីរបស់ Arsenal ហើយបាន​បន្សល់ នូវភាព ជូរចត់យ៉ាងខ្លាំង អោយក្រុម Arsenal នៅលើទឹកដី ខ្លួនឯងដែល ចាញ់ក្រុមភ្ញៀវ ក្នុងលទ្ធផល ០ ទល់ ២ ។ ដូចនេះ ក្នុងជើងទី ២ នេះ Arsenal ត្រូវធ្វើយ៉ាងម៉េច ទាល់តែស៊ុត អោយបាន ៣ គ្រាប់ឡើង ទើបមានឱកាសឈ្នះ ។ ជំនួបចុងក្រោយ ៣ ប្រកួតរបស់ Arsenal vs Bayern Munich ៖
-Arsenal 1-3 Bayern Munich (19/02/13)
-Bayern Munich 0-2 Arsenal (13/03/13)
-Arsenal 0-2 Bayern Munich (19/02/14)

យើងឃើញថា ក្នុងជំនួប ចុងក្រោយ ៣ ប្រកួតរបស់ក្រុម ទាំង ២ នេះ Bayern Munich ឈ្នះដល់ ទៅ ២ ដងហើយ ឥលូវនេះ អ្នកជំនាញជាច្រើន ក៏បានទស្សទាយថា Bayern Munich មាន​សង្ឃឹម ឈ្នះលើក្រុម Arsenal រហូតដល់ ទៅ ៨០% ឯណោះ តែការវិភាគ មួយទៀតក៏ គេបាន ឃើ​ញពី ចំណុចពិសេស ដែល Arsenal អាចវាយបកវិញខ្លះ ផងដែរ ។ យ៉ាងណាក្តី យើងមិនទាន់ ដឹង អំពីលទ្ធផលពិតទេ យើងនឹងរង់ចាំ ទស្សនាផ្សាយផ្ទាល់ យប់នេះនៅ វេលាម៉ោង ២និង៤៥ ទាបភ្លឺម៉ោង នៅកម្ពុជាយើង ឬក៏អាច រង់ចាំមើលលទ្ធផល ហាយឡាយជាមួយ Camnews នៅថ្ងៃស្អែកនេះ ៕

ដោយ ៖ កុសល
ប្រភព ៖ 11v11,br