ប្លែកៗ ៖យុវតីវ័យ ១៦ ឆ្នាំម្នាក់មានឈ្មោះថា Na Na រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិនត្រូវ
បានរកអោយឃើញថា នាងមានពុកចង្កាដូចទៅនឹងបុរសទៅវិញ។

គួរបញ្ជាក់ផងដែរថា Na Na ទើបតែមានវ័យ ១៦ ឆ្នាំតែប៉ុណ្ណោះ ស្របពេលអ្នកជិតខាងច្រើន
នាក់ផ្សេងទៀត បាននិយាយថានាងមើលទៅហាក់បីដូចជាបុរសវិញ ៣០ ដូច្នេះដែរ ខណៈពេល
ដែលនាងមានជម្ងឺចម្លែកម៉្យាងដែលអាចនិយាយបានថា ជម្ងឺចាស់មុនអាយុ ឬក៏សរីរាង្គវិវត្តន៍ខុស
ពីធម្មតា។

លើលពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រប់ពេល
ដែលយុវតីវ័យ ១៦ ឆ្នាំរូបនេះចេញទៅក្រៅម្តងៗ នាងតែងតែស្លៀកសំលៀកបំពាក់ជិតៗ ក៏ដូច
ជាពាក់ម៉ាសបិទមុខ (Mask) ថែមទៀតផង ជាជាងការបង្ហាញនូវភាពអៀនខ្មាសរបស់ខ្លួន។ ទន្ទឹ
ម និងកូនស្រីកើតមានឡើងនូវជម្ងឺចម្លែកមួយនេះ ម្តាយរបស់នាង Na Na គឺលោកស្រី Tran
បាននិយាយ ស្របពេលដែលកំពុងតែយំខ្សឹកខ្សួលថា គាត់គ្មានលទ្ធភាពក្នុងការមើលជម្ងឺកូន
ស្រីទៀតនោះទេដោយសារតែច្រើនឆ្នាំកន្លងមកនេះ គាត់បានចំណាយប្រាក់ដល់ទៅ $4500
ក្នុងការព្យាបាលជម្ងឺចម្លែកមួយនេះ តែនៅតែមិនជាទាល់តែសោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happens