CamNews

ពិធីបើកសម្ភោធសាខាក្រុមហ៊ុន គង់ នួន គ្រុប ខូអិលធីឌី និង ការតាំង បង្ហាញ គោយន្តសេរ៊ីថ្មី

ព័ត៌មានជាតិ ៖ ក្រុមហ៊ុន គង់ នួន គ្រុប បានប្រារព្ធ     ពិធីបើកសម្ភោធដាក់អោយប្រើប្រាស់សាខា និង តាំងបង្ហាញគោយន្តសេរ៊ីថ្មី ម៉ាកយ៉ាន់ម៉ា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ ។

សូមបញ្ជាក់ផងដែរថាគ្រឿងយន្ត   កសិកម្ម ម៉ាកយ៉ាន់ម៉ា ជាផលិតផលរបស់ប្រទេស ជប៉ុន ដែល បាន នាំចូលមក     លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន គង់ នួន នេះត្រូវបាន ផលិត ឡើង តាមមាត្រដ្ឋានស្តង់ដា គុណភាពខ្ពស់បច្ចេកវិជ្ជាទំនើប ទាន់សម័យ សេវាកម្មទាន់ពេលវេលា ដល់គ្រប់ទីកន្លែង គ្រឿងបន្លាស់សុទ្ធ និងគ្រប់គ្រាន់ ហើយសន្សំសំចៃខ្ពស់ ទាំងការប្រើប្រាស់ មាន ភាពជឿជាក់ យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ។

នេះជាការបញ្ជាក់      អោយឃើញថា ក្រុមហ៊ុន គង់ នួន បាន នឹងកំពុងជួយជំរុញលើកស្ទួយយ៉ាង ខ្លាំង លើបច្ចេកវិជ្ជា យន្តកម្ម វិស័យគ្រឿងយន្តកសិកម្ម នៅក្នុងប្រទេសកម្ពុជា និង ជួយជំរុញដល់ ការ     ​ បង្ករបង្កើន  ផលរបស់កសិករ អោយទាន់ពេលវេលា ស្របទៅតាមគោលដៅ របស់រាជរដ្ឋា ភិបាល      ដែល ជំរុញអោយមានការនាំចេញអង្ករបាន មួយលានតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០១៥ ខាងមុខនេះ ដែលមិន អាចខ្វះ បានឡើយនៅគ្រឿងចក្រកសិកម្ម ។

ដោយមើលឃើញនូវ តំរូវការ និង ការនាំចូលមកលក់របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បី សម្រួលដល់កសិករ    ដែល មានការខ្វះខាតថវិកា អាចមាន គ្រឿងចក្រ សំរាប់យកទៅប្រើប្រាស់ នោះ ក្រុមហ៊ុនបានបង្កើតគោលការណ៏ បង់រំលោះជូនរយៈពេលវែង និង មានភាពងាយ ស្រួលនៅ ក្នុង ការរៀបចំឯកសារ ទិញ លក់ ផងដែរ។

នៅក្នុងឪកាស នេះដែរ ក្រុមហ៊ុនក៏បានធ្វើការផ្តល់ជូន នូវម៉ាស៊ីនគោយន្តមួយគ្រឿង ម៉ាកយ៉ាន់ ម៉ា ដល់នាយកដ្ឋាន     គ្រឿងយន្តកសិកម្ម ដើម្បីគាំទ្រដល់វគ្គបណ្តុះបណ្តាលគ្រឿងយន្ត ដល់កសិករ តាម បណ្តាខេត្តទូទាំងប្រទេស   ដែលក្រុមហ៊ុន គង់ នួន បានចូលរួមសហការណ៏ ដល់គំរោងនេះ អស់ រយៈ ពេលជិត​ ពីរឆ្នាំកន្លងហើយនោះ ៕

ដោយ ៖ កុសល