តារាម៉ូដែល ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីទំព័រ qq.com ដើមសប្តាហ៍ថ្ងៃច័ន្ទនេះ គេហ ទំព័រសារព័ត៌មានផ្លូវការ សឹង្ហបុរី អាស៊ីវ័ន បានចុះផ្សាយអោយថា បណ្តាតារាម៉ូដែល ដែលបានហាម ពី កម្មវិធីពិពណ៌រថយន្តហោះ ទីក្រុងសៀងហៃ នៅឆ្នាំនេះ បានចេញធ្វើយុទ្ធនាការ តវ៉ា ប្រឆាំងទៅនឹងការ ហាមឃាត់ខាងលើ ។

គួរបញ្ជាក់ថា តារាម៉ូដែលទាំងនោះ បានតុបតែងខ្លួន របៀបជាអ្នកសុំទានតោកយ៉ាក និង បានចេញតវ៉ា នៅឯស្ថានីយ៍រថភ្លើង Xujiahui Station ក្រៅក្រុង ។ ខណៈពួកគេបានរំលេចនូវផ្ទាំងបដា អមមកជាមួយ អោយដឹងថា ៖ ពួកយើងពិតជាចង់រស់រាន ដូចគេឯង ខណៈមួយចំនួនផ្សេងទៀត ត្អូញ ត្អែរ បែបខ្សឹក ខ្សួលអោយដឹងថា ៖ លទ្ធភាពនៃកិច្ចខិតខំប្រែងប្រែងសម្រកទម្ងន់របស់ពួកគេ គឺគ្មានបានការ ។

មានការលើកឡើង ពីរ ប្រភេទផ្សេងៗពីគ្នា តួយ៉ាងក្រុមអ្នកគាំទ្រ តារា ម៉ូដែល ពេលនេះ លើកឡើង អោយដឹងថា គួរណា ផ្តល់ឱកាស នៃភាពមានការងារធ្វើដល់ពួកគេ ពីព្រោះថា ពួកគេពិតជាទាក់ទាញ ពិតប្រាកដមែន ដោយឡែក ក្រុមអ្នកគាំទ្រ ជាមួយនឹងការប្រឆាំងនោះលើកឡើង អោយដឹងថា ពីព្រោះ ថាពិពណ៌រថយន្តគួរណាមានការផ្តោតជាសំខាន់ទៅលើរថយន្តថ្មី ច្រើនជាង តារា ម៉ូដែល ស៊ីចស៊ី ទើប ជាការប្រសើរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន