CamNews

Louis van Gaal អះអាថា Wayne Rooney គឺជាខ្សែប្រយុទ្ធដ៏ឆ្នើម ប៉ុន្ដែគាត់ចង់ឲ្យលេង ជា ខ្សែបម្រើវិញ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អង់គ្លេសមួយរូប បានទទួលការបកស្រាយបង្ហាញ របស់ថ្នាក់​ដឹកនាំក្រុម Man United ថា​គឺជាខ្សែប្រយុទ្ធដ៏ឆ្នើម ប៉ុន្ដែ ក្នុងគោលបំណងរបស់គាត់ ចង់ឲ្យលេង ក្នុងខ្សែបម្រើ​វិញទើបល្អ ។

Wayne Rooney វ័យ ២៧​ ឆ្នាំ ដែលជាកីឡាករទទួលបានទំនុកចិត្ដខ្ពស់ ពីលោក ​Louis van Gaal ហើយកន្លងមកលេងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធផងដែរ ប៉ុន្ដែពេលនេះ​បានត្រូវ ថ្នាក់ដឹកនាំក្រុមរបស់​ខ្លួនធ្វើ​ការអះអាង និង កោតសរសើរពីសមត្ថភាព របស់កីឡាករថា Wayne Rooney គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុត តែ​ធាតុ​ពិតការប្រកួត​ យើងចង់ឲ្យគាត់ លេងក្នុងមុខតំណែង ជាខ្សែបម្រើវិញ ។​

គួបផ្សំនឹងការលើកឡើងនេះ​ផង លោក​ Roy Hodgson ដែលជាថ្នាក់ដឹកនាំ ក្រុមជម្រើសជាតិ​ អង់គ្លេស ​​បានលើកឡើងដែរថា ទោះជាយ៉ាងណាក៏ដោយគាត់នៅតែ ធ្វើការរក្សាឲ្យបាន​នៅកីឡាករប្រយុទ្ធដែលមាន​សមត្ថភាពខ្លាំង ម្នាក់នេះ​ឲ្យបាន បើទោះ ជា Man United កែប្រែទម្រង់លេងរបស់គាត់ ក៏ដោយ ។

Man United បានចាយលុយទិញកីឡាករ ខ្សែប្រយុទ្ធដល់ទៅ ១៥៨​ លានផោន កាលពី ២ ឆ្នាំចុងក្រោយ ដែលមានដូចជា Angel di Maria, Juan Mata, Marouane Fellaini, Ander Herrera និង Daley Blind ។ ដូច្នោះគត់ចង់ ដឹងពីសមត្ថភាពរបស់ ជើងថ្មី ថាតើ ពួកគេអាច ផ្ដល់ឲ្យក្រុមយ៉ាងណានោះដែរ ខណៈដែល មុខតំណែងមួយនេះ កន្លងមក Wayne Rooney ធ្វើបានល្អប្រសើរ​ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror