ភ្នំពេញ៖ តារាចម្រៀងស្រីពូកែច្រៀង បទភាសាបរទេស កញ្ញា សុខ សីឡាលីន កំពុងជាប់កិច្ចសន្យា របស់ផលិតកម្ម ហង្សមាស ជាផលិតកម្ម ពោរពេញទៅដោយ តារាចម្រៀងជើងខ្លាំងៗ និងគីឡូធ្ងន់ៗ ជាងគេក្នុងប្រទេស ។ ថ្វីត្បិតតែ សុខ សីឡាលីន បានជ្រកកោនក្រោមទ្រនំ ដ៏ធំស្កឹមស្កៃនេះ ក៏ពិតមែនតែ ពោលកេរ្តិ៍ឈ្មោះនាងនឹងថ្កល់ ប្រៀបបានសមុទ្រស្ងប់ខ្យល់ យូរៗទើបមានរលកមួយៗ ព្រោះបទចម្រៀងល្បី តែបទ Cry Me Out ប៉ុណ្ណោះ។

ចំណែកឯបទផ្សេងៗ ហាក់មិនបានអូសទាញ សុខ សីឡាលីន ឲ្យឡើងដល់ចំណុចខ្ពស់ ក្លាយជាកំពូលតារាចម្រៀង ដូចជា នាង ឱក សុគន្ធកញ្ញា បានទេ ព្រោះនាងប្រៀបបានទៅនឹង តារាចម្រៀងបង្រ្គប់កិច្ច ក្នុងផលិតកម្ម។ ងាកមករឿងរ៉ាវ ដែលកំពុងល្បីល្បាញឯណោះវិញ ព្រោះនាង ត្រូវបានគេនិយាយថា បែកបាក់ជាមួយតន្ត្រីករ អ៊ុក មិនណារិទ្ធ ប្រធានក្រុមចចកសមុទ្រ ជាក្រុមតន្ត្រីតែមួយគត់ ទទួលបានពានពីអាណាចក្រតារា។ តែក្រោយព័ត៌បានចេញផ្សាយមក នាងក៏បាននិយាយក្នុង ហ្វេសបុកថា នាងពិតជាចង់បកស្រាយរឿងនេះ នាងនិយាយថា នាងស្រលាញ់តែគូស្នេហ៍ម្នាក់គត់ ប៉ុន្តែហាក់ស្ថិតក្នុងគំនាបមួយ ដ៏តានតឹង រវាងម្ដាយ និងគូស្នេហា ។

ថ្វីត្បិតតែមានគំនាប ដូចទូលភ្នំមួយម្នាក់ឯង ប៉ុន្តែនាងបែរជាមិនស្គមស្រកសាច់ទេ បែរជាធាត់ទ្រលន់ទ្រលន់ ស្ទើរតែមើលមិនស្គាល់ថា ជាតារាចម្រៀងស្រី សុខ សីឡាលីន ខណៈពីមុននាងជាតារាចម្រៀងស្រី សម្បុរលស្រអែម រាងស្ដើង។ សុខ សីឡាលីន ធាត់ហើយកាន់តែខ្មៅ ជាងមុនទៀត ធ្វើឲ្យនាងពិបាកចិត្តមួយជាន់ទៀត ទៅលើបញ្ហារូបសម្រស់ដុបដាបនេះ ។

តារាចម្រៀង សុខ សីឡាលីន បាននិយាយថា នាងពិតជាធាត់ជាងមុនមែន ហើយខ្មៅជាងមុន ដោយសារតែនាងចុះខេត្តច្រើន និង ហាលក្ដៅច្រើន ពិសេសពេលហត់ពេកញុំា អីក៏ឆ្ងាញ់ដែរ ។ តែនាងពិបាកចិត្តណាស់ ប្រឹងសម្រកធម្ងន់វិញ មិនទុកឲ្យវាទ្រលុកទ្រលន់អ៊ីចឹងទេ។ ម្យ៉ាងនាងហាត់ប្រាណរាល់ល្ងាច ដែរតែផលមិនបានទាន់ចិត្តទេ ចុះសន្សឹមៗ ។

ចំណែកអ្នកសិល្បៈផ្សេងបាននិយាយថា សុខ សីឡាលីន ប្រហែលជាពិបាកចិត្តច្រើន បានជាមិនសូវយកចិត្ត ទុកដាក់ទៅលើបញ្ហាសម្រស់បែបនេះ គួរឲ្យអាណិតនាងណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល