CamNews

ក្រុមហ៊ុន Toyota បង្ហើបពីដំណឹងរបស់ Toyota Prius 2016 នៅក្នុងឆ្នាំ 2015

យានយន្ដ៖​ ស្ថិតក្នុងការវិវត្ដជឿនលឿនបច្ចេកវិទ្យា និង ការពេញនិយមខ្លាំងលើប្រភេទរថយន្ដ ដែលប្រើប្រព័ន្ធ​ហាយប្រ៊ីត​​ Toyota Prius គឺជារថយន្ដដែលទទួលបានការស្គាល់ច្បាស់ជាងគេ ក្នុងចំណោមរថយន្ដដែល ប្រើហាយ​ប្រ៊ីត ។ ស្របគ្នានឹងការស្គាល់ច្រើផងដែរ នោះ រោងចក្រផលិតធំនៅក្នុងប្រទេស​ជប៉ុន បានកាន់តែចាត់​វិធានការកាន់តែក្ដៅឡើងៗ ដើម្បីសម្រេចបាននូវការផលិត និង ផ្ដល់ទំនុកចិត្ដឲ្យកាន់តែខ្ពស់ ថែមទៀត ដល់អ្នកគាំទ្រជាមួយនឹងស៊េរីថ្មីសម្រាប់ ឆ្នាំ 2016 ដែលគ្រោង នឹង សម្រេច ក្នុងពេលឆាប់ៗនេះហើយ ។

យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័រអន្ដរជាតិ​មួយបានលើកឡើងថា Toyota Prius 2016 ថ្វី​ត្បិតតែមិនទាន់បានសម្រេចជាផ្លូវការ​ក៏ដោយមែនពិត ប៉ុន្ដែ រោងចក្រកំពុងតែធ្វើការ តេស្ដ សាកល្បង នូ​វ​កំណែទំរងថ្មីជាមួយរូបរាង​ នូវការដាក់បន្ថែមភាពខុសប្លែកជាបន្ដបន្ទាប់លើតួរថយន្ដ ប៉ុន្ដែមិនខុសគ្នាទាំងស្រុង​ឡើយ ជាមួយស៊េរីមុនៗ ។

Toyota Prius 2016 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន ត្រូវខ្នាតរង្វាស់ ១.៨ liter ប្រើសាំង រត់អមនឹងកម្លាំង​ ម៉ូទ័រ ប្រព័ន្ធហាយប្រ៊ីត កាន់តែទំនើប ហើយមានកម្លាំងខ្លាំង ។ ចំណែកសមាសភាពអាគុយ ផ្ទុកចរន្ដភ្លើងវិញ ក្រុមហ៊ុនបានបន្ថែម បន្ទះផ្ទុកថាមពល ឲ្យកាន់តែមានសមត្ថភាពខ្ពស់ អាចរក្សាបាន នូវ​ថាមពល ភ្លើងបានច្រើន ជាងស៊េរីមុនៗទាំងអស់ ។ ហើយសម្រាប់តម្លៃ ក្រុមហ៊ុន មិនទាន់ចេញនៅ​ឡើយទេ ដោយហេតុ ម៉ូដែលមួយនេះ សម្រាប់ស៊េរី 2016 និងសម្រេចចេញលក់លើទីផ្សារជាផ្លូវការ គឺនៅចុង ឆ្នាំ 2015 ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ releasedateprice2016