មានបុរសម្នាក់កំពុងបើកបរ ស្រាប់តែភ្នាក់ងារប៉ូលីសបានប្រាប់អោយគាត់ឈប់ ដោយចូលចត
តាមចិញ្ចើមថ្នល់ ហើយបុរសនោះបានរវៃកញ្ចក់ចុះ រួចនិយាយទៅកាន់ប៉ូលីសថា តើមានបញ្ហា
អ្វីលោក?

ប៉ូលីសបានឆ្លើយថាគ្មានបញ្ហាអ្វីទាំងអស់ ខ្ញុំគ្រាន់តែ ជាអ្នកឃ្លាំងមើលទៅលើសុវត្តិភាពក្នុងការ
បើកបរប៉ុណ្ណោះ ខ្ញុំនឹងអោយលោក ៣០០ដុល្លារ ជារង្វាន់សុវត្តិភាព ក្នុងការបើកបរ សូមអបអរ
លោកឈ្នះរង្វាន់ តើលោកនឹងយកលុយ ទាំងនោះទៅធ្វើអ្វី? គាត់បានគិតមួយភ្លែត ហើយបាន
ឆើ្លយថា ខ្ញុំគិតថា ខ្ញុំត្រូវទៅទទួលប័ណ្ណបើកបរសិន រំពេចនោះស្ត្រីដែលអង្គុយខាងក្រោយ បាន
និយាយទៅកាន់ប៉ូលីសថា កុំស្តាប់គាត់អី គាត់គ្រាន់បើណាស់ពេលស្រវឹងស្រានោះ ភ្លាមនោះ
មានបុរសម្នាក់ទៀត ដែលអង្គុយខាងក្រោយ ដែរបាននិយាយថា ខ្ញុំបានប្រាប់អ្នកឯងហើយថា
មិនអាចយកឡាន ដែលបានលួចនេះ ទៅឆ្ងាយនោះទេ ស្រាប់តែពេលនោះមានសម្លេងគោះ
ចេញពីគូទរថយន្ត និងបាននិយាយថា តើយើងទៅដល់ព្រំដែនហើយឬនៅ?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke