តាមការវិភាគជាទូទៅមួយដែលត្រូវបានគេប្រកាសនៅលើទស្សនាវដ្ដី European
Journal of Clinical Nutrition ឱ្យដឹងថា សារជាតិ ប៉ូលីហ្វេនូល ក្នុងកាកៅ អាចជួយ
កាត់បន្ថយកម្រិត កូលេស្ដេរ៉ូល ក្នុងឈាម។
ក្រុមអ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ ហារវ៉ាត (អាមេរិក) បានប្រកាសថាការបរិភោគសូកូ
ឡាខ្មៅដែលសម្បូរទៅដោយ ប៉ូលីហ្វេនូល នឹងកាត់បន្ថយកម្រិត កូលេស្ដេរ៉ូល ក្នុងឈាម
ជាពិសេសគឺ LDL ដែលជា កូលេស្ដេរ៉ូល មិនល្អ ។
ក្រុមអ្នកវិទ្យាសាស្រ្តបានពិនិត្យយ៉ាងល្អិតល្អន់ទៅលើការពិសោធ ចំនួន១០លើកដោយមាន
ការចូលរួមពីអ្នកស្មាគចិត្តចំនួន៣២០នាក់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រសិទ្ធិភាព
របស់ ប៉ូលីហ្វេនូល ក្នុង សូកូឡា និង កាកៅ ទៅលើកម្រិតខ្លាញ់ក្នុងឈាម។
លទ្ធផលបានបង្ហាញថា ការទទួលទាន សូកូឡាខ្មៅឬ កាកៅ ជារៀងរាល់ថ្ងៃ(២ទៅ៣
សប្ដាហ៍)វានឹងអាចកាត់បន្ថយកម្រិត កូលេស្ដេរ៉ូលអាក្រក់ក្នុងឈាមជាមធ្យមបាន៥,៩ mg/dLនិង៦,២៣និងកម្រិតកូលេស្ដេរ៉ូលទាំងស្រុង៦,២៣ mg/dL៕
ដោយៈសូរីយ៉ា