Dennis Woodside នាយកប្រតិបត្តិក្រុមហ៊ុនទូរស័ព្ទ Motorola ដែលបច្ចុប្បន្នជារបស់ Google បាន កំណត់បញ្ជាក់ពីគោលបំណងរបស់ពួកគេ ដែលចង់បង្ហាញបញ្ចេញនូវបណ្តាម៉ូដែលស្មាតហ្វូន ដែលមានតំលៃថោកបំផុត។

ទូរស័ព្ទ Motorola Moto G ត្រូវបានប្រកាសបង្ហាញកាលពីចុងឆ្នាំ ២០១៣ ជាមួយនឹងអេក្រង់ HD 4,5 inch, chip quad core និងមានមេម៉ូរីក្នុង 8 GB និង16 GB កំពុងតែទទួលបានការចាប់អារម្មណ៍ ច្រើនពីអ្នកប្រើប្រាស់នៅអាមេរិច ដោយសារតែមានកំរិតតំលៃលក់ទាបអស្ចារ្យ គឺលក់តែតំលៃ ១៧៩ ដុល្លារប៉ុណ្ណោះ នៅប្រទេសនេះ។ ជាក់ស្តែង Motorola មិនទាន់ចង់បញ្ឈប់ នៅត្រឹមកំរិតនេះ ទេ។

Motorola កំពុងតែផ្តោតទៅលើការផលិតទូរស័ព្ទ និង Tablet ដែលមានលក្ខណៈសម្បត្តិខ្ពស់ តែតំលៃថោក

"ជាមួយនឹងចំនួនជាច្រើន នៃប្រជាជនលើពិភពលោក ទឹកប្រាក់ចំនួន ១៧៩ ដុល្លារ នៅតែជាចំនួន មួយច្រើននៅឡើយ" លោក Dennis Woodside បានចែករំលែកជាមួយ TrustedReviews។ "ន័យ របស់ខ្ញុំគឺ ហេតុអ្វីបានជា ទូរស័ព្ទទាំងនេះ មិនមានតំលៃត្រឹមតែ ៥០ ដុល្លារ? គ្មានហេតុផលអ្វី ដែល រឿងនេះមិនអាចកើតឡើងបានទេ ហើយនេះគឺជាអ្វីដែលយើងកំពុងតែផ្តោតទៅលើវា"។

បើទោះបីជា Motorola កំពុងតែស្រាវជ្រាវ និងអភិវឌ្ឍទូរស័ព្ទតំលៃ ៥០ ដុល្លារ លោក Woodside បានធ្វើការបដិសេធ ផ្តល់បន្ថែមនូវព័ត៌មានជាក់ស្តែងស្តីពីផលិតផលនេះ ដូចជាលក្ខណៈសម្បត្តិ និងពេលវេលា នៃការបង្ហាញខ្លួន របស់វា ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress