ភ្នំពេញ ៖ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ប្តឹងនាយក
ក្រុមហ៊ុន ទូរស័ព្ទចល័ត Mfone Co.Ltd ស្តីពីការ មិនគោរពច្បាប់ការងារ នៅកម្ពុជា ដែលបាន
ព្យួរការងារបុគ្គលិក ពុំបានផ្តល់ប្រាក់ខែ។

យោងតាមលិខិតមួយច្បាប់ របស់សហជីពសេរីកម្មករ ដែលបានផ្ញើជូន លោកប្រធាននាយក
ដ្ឋានវិវាទការងារ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ ទី៨ ខែមករា ឆ្នាំ
២០១៣ បានឲ្យដឹងថា ក្រុមហ៊ុន Mfone Co.Ltd បានព្យួរការងារបុគ្គលិក ដោយពុំបានផ្តល់
ប្រាក់ខែឡើយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ រហូតមកដល់ បច្ចុប្បន្ន ហើយសន្យាឲ្យរង់ចាំគ្មាន
ការកំណត់។ ទង្វើទាំងអស់បង្ហាញឲ្យឃើញថា ក្រុមហ៊ុន មានចេតនាចង់បញ្ឈប់បុគ្គលិកទាំង
នោះ ដោយពុំផ្តល់ប្រាក់អត្ថប្រយោជន៍ ផ្សេងៗតាមច្បាប់ស្តីពីការងារ។ អាស្រ័យដូចបាន
រៀបរាប់នេះ សូមលោកប្រធានជួយអន្តរាគមន៍ និងដោះស្រាយតាមច្បាប់ ឲ្យពួកគាត់បាន
ចូលធ្វើការដោយអនុគ្រោះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន ទូរស័ព្ទអឹមហ្វូន មានបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយ
មានគម្រោងបិទទ្វារ៕

ប្រភព ៖ DAP