CompareMyMobile ទើបតែបញ្ចេញនូវតារាងឈ្មោះ បណ្តាទូរស័ព្ទដែលត្រូវគេបានចរាចរ ទិញលក់ ច្រើនជាងគេបំផុត នៅឆ្នាំ២០១៣។

បើយោងតាមឯកសារស្ថិតិ កាលពីឆ្នាំ២០១៣ កន្លងទៅនេះ យើងឃើញថា វើហ្សិន iPhone 4 16GB មានអត្រាទិញលក់គិតជាមធ្យម ៨,៩៤% ក្នុងចំណោម បណ្តាស្មាតហ្វូនទាំងអស់ ដែល បានគេលក់ចេញ ក្នុងនោះយើងឃើញថា វាលក់ចេញបានដល់ ៩,៨២% ឯណោះ កាលពីឆមាស ចុងក្រោយនៃឆ្នាំ ២០១៣។

ចំណាត់ថ្នាក់លំដាប់ទី២ និងទី៣ គឺធ្លាក់ទៅលើស៊េរីទូរស័ព្ទមកពីក្រុមហ៊ុន Samsung គឺ Galaxy S3 និង S2 i900។ បណ្តាឈ្មោះទូរស័ព្ទផ្សេងទៀត ដែលស្ថិតនៅក្នុង Top 10 រួមមាន iPhone 4S (16GB), iPhone 5 (16GB), iPhone 3GS (16GB) និង iPhone 4 (8GB)។

បើយើងគិតសរុប នៅក្នុងតារាស្ថិតិ Apple គឺជាស្លាកយីហោទូរស័ព្ទ ដែលត្រូវបានគេចរាចរទិញ លក់ ច្រើនជាងគេបំផុត ក្នុងចំណោមស៊េរីទូរស័ព្ទទាំងអស់ ជាមួយនឹងអត្រាទិញលក់ជាមធ្យម ២៨,៩%។ Samsung ឈរនៅលំដាប់ទី២ ជាមួយនឹងអត្រា ១៩,៩៥% និងលេខ៣ គឺ BlackBerry ជាមួយនឹងអត្រា ១៥,៣% ។

ផលិតផលមួយផ្សេងទៀតរបស់ Apple គឺ iPad 2 (Version 16GB, Wi-Fi) ក៏ជា Tablet ដែលទទួល បានការទិញលក់ច្រើនជាងគេ ផងដែរកាលពីឆ្នាំ ២០១៣ ដោយទទួលបាន ៩,៣ %៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing