CamNews

Phablet ចិន មាន​តម្លៃ ១៣០​ដុល្លារ​ មានអ្នក​បញ្ជា​ទិញ ១៥​លាន​នាក់

Xiaomi បន្ដ​ជា​ក្រុម​ហ៊ុន​​​ទូរស័ព្ទ​ខ្នាត​ធំរបស់​ចិន ដែល​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​ក្រុម​អ្នក​បច្ចេក​វិទ្យា
​ នៅ​ពេល​បញ្ចេញ​ phablet RedMi Note មាន​តម្លៃត្រឹម​តែ ១២៩​ដុល្លារ​អាមេរិក​។

ក្រុម​ហ៊ុន​ Xiaomi បាន​ទទួល​ពាក្យ​បញ្ជា​ទិញជា​មុន ​ចំនួន ១៥​លាន​គ្រឿង សម្រាប់​ស្រឡាយ​
phablet តម្លៃ​ទាប RedMi Note ។ ឧបករណ៍​នេះ ដំណើរ​ការ​ដោយ​ប្រូសេសឺរ 8-core MediaTek
អេក្រង់ HD ៥,៥​អ៊ិន្ឈ៍ ប្រើ​បាន​ស៊ីម ២ ថាម​ពល​ថ្ម  3.200 mAh រួម​នឹង​ RAM 1 GB អង្គ​ចង​ចាំ​ក្នុង
​ម៉ាស៊ីន 8 GB និង​មាន​ microSD ។

RedMi Note មាន​ ២​កំណែ។ ទី​ ១ គឺ​កំណែ ប្រើ​ឈីប 1,4 GHz មាន​ RAM 1 GB ហើយ​មាន
​តម្លៃ ១៣០ដុល្លារ​ ចំណែក​កំណែ​ទី ២ គឺ​ប្រើ​ឈីប 1,7 GHz, RAM 2 GB មាន​តម្លៃ ១៥៩​ដុល្លារ​
អាមេរិក​។

មុន​នេះ Xiaomi ប្រកាស​ថា ខ្លួន​ទទួល​បាន​ការ​បញ្ជា​ទិញ ចំនួន ១២២​លាន សម្រាប់ RedMi Note
ប៉ុន្ដែ ព័ត៌មាន​នេះ ហាក់​ដូច​ ជា​ការ​ច្រឡំ ហើយ​ក្រោយ​មក Business Insider បាន​ឱ្យ​ដឹង​ថា តាម
​ពិត ចំនួន​នេះ មាន​ត្រឹម​តែ ១៥​លាន​ តែ​ប៉ុណ្ណោះ​។

យ៉ាង​នេះ​ក្ដី​ក្រុម​អ្នក​ជំនាញ​សារ​ព័ត៌មាន យល់​ថា ចំនួន ១៥​លាន គឺ​មិន​មែន​មាន​ន័យ​ថា អ្នក​ដែល
​បាន​បញ្ជា​ទិញ​ជា​មុន​ទាំង​អស់ សុទ្ធ​តែ​បាន​បង់​ប្រាក់​ជាមុន​នោះ​ទេ​។ នេះ​អាច​ជា​ល្បិច​​​ឃោសនា
​​របស់ Xiaomi ក៏​ថា​បាន​។ ប៉ុន្ដែ នេះ​ក៏​ជា​ចំនួន​មួយ ដែល​អាច​បង្ហាញ​អំពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​
ប្រើ​ប្រាស់ ចំពោះ​ស្មាត​ហ្វូន​របស់​ចិន​។

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Cnet/AndroidAuthority