CamNews

ប្តីចិត្តខ្លាំង ដុតប្រពន្ធកូនស្លាប់ ក្រោយមានជម្លោះ

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស china.org ដែលទើបតែ
បានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា ស្ដ្រីជាប្រពន្ធ និងកូនចំនួន ២ នាក់ត្រូវ
បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះ ដោយសារអគ្គីភ័យ បន្ទាប់ពីបុរសជាស្វាមីបានចាក់សោរជាប់
ពីខាងក្រៅ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គីភ័យនេះឡើង ក៏ដោយសារតែ
ជម្លោះរវាងប្តីប្រពន្ធមូយគូ  ខណៈពេលដែលបុរសជាស្វាមីមានចិត្តខឹងខ្លាំងហើយនោះ  ក៏គំរាម
ដុតផ្ទះ ស្របពេលដែលមួយរំពេចក្រោយមក បុរសជាស្វាមីបានក្រវែងនូវចង្កៀងប្រេងកាតទៅ
លើគ្រែដេក  រួចហើយក៏បានចេញទៅក្រៅបាត់   ដោយបានចាក់សោរពីខាងក្រៅ ភ្លាមៗនោះ
អគ្គីភ័យក៏បានឆាបឆេះតែម្តង។

របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា អគ្គីភ័យមួយនេះ បានឆាបឆេះរាលដាល
ដល់ផ្ទះអ្នកជិតខាងដែលភាគច្រើនសង់អំពីឈើ ខណៈពេលដែលផ្ទះចំនួន ៧ ខ្នងត្រូវបានឆេះ
ខ្ទេចមុនពេលក្រុមពន្លត់អគ្គីភ័យបានមកដល់ និងរំលត់វាជាស្ថាពរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ china.org