CamNews

អាកាសយានដ្ឋាន​ជប៉ុន Haneda ជាប់​ចំណាត់ថ្នាក់​លេខ៣ លើ​ពិភពលោក

តូក្យូ៖ យោងតាមគេហទំព័រព័ត៌មានជប៉ុន The Japan Times ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ថា អាកាសយានដ្ឋានជប៉ុន នៅទីក្រុងតូក្យូឈ្មោះ Haneda ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក ។

យោងតាមទិន្នន័យមួយចំនួន ចេញដោយក្រសួងដឹកជញ្ជូនជប៉ុន បានឲ្យកាលពីថ្ងៃអង្គារនេះថា នៅក្នុងកំណត់ត្រានៃអ្នកដំណើរ ដែលបានធ្វើដំណើរនៅអាកាសយានដ្ឋាន Haneda នៅក្នុងឆ្នាំ២០១៣ មានរហូតដល់ ៦៨,៧៤លាននាក់ ។ ដោយសារតែមានកំណើនអ្នកធ្វើ ដំណើរដ៏ច្រើនលើសលប់យ៉ាងដូច្នេះ ត្រូវបានគេចាត់ទុកថា ជាអាកាសយានដ្ឋានមួយដែលស្ថិតក្នុងលំដាប់លេខ៣ របស់ពិភពលោក ។

ផ្អែកតាមទិន្នន័យរបស់ក្រសួងដែនដី និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដែរថា តួលេខនៃអ្នកធ្វើដំណើរតាម ជើងយន្តហោះនៅព្រលានយន្តហោះខាងលើនេះ មានប្រមាណ ៦០,៧៦លាននាក់ នៃអ្នកដំណើរជាតិដែលបានធ្វើដំណើរ តាមជើងហោះហើរមួយនេះ គិតក្នុងឆ្នាំ២០១៣ និងប្រមាណ ៧,៩៧លាននាក់ជាអ្នកដំណើរបរទេស ។

តាមការរំពឹងទុក កំណើនអ្នកដំណើរអន្តរជាតិ នឹងកើនឡើងថែមទៀតតាមអាកាសយានដ្ឋាន Haneda ។ បើគិតដល់ចុងខែមីនា ចំនួនអ្នក ដំណើរនឹងអាចកើនឡើងដល់ ៩០ពាន់នាក់ នៅក្នុងឆ្នាំ២០១៤នេះ អ្នកទាំងនោះបានធ្វើដំណើរពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសនៅប្លុក អឺរ៉ុប ។
មន្ត្រីមួយរូបមកពីក្រសួងខាងលើ បានបញ្ជាក់ថា “វាជារឿងមួយគួរកត់សម្គាល់ ដែលមានអ្នកដំណើរនៅអាកាសយានដ្ឋាននៅតូក្យូ តួលេខនៃអ្នកដំណើរបន្តកើនឡើងយ៉ាងដូច្នេះ ហើយនៅក្នុងឆ្នាំ២០១៤នេះ នឹងអាចមានអ្នកដំណើរមិនតិចជាង ៧០លាននាក់ឡើយ ។ នេះជាតួលេខមួយ ដែលស្ថិតក្នុងលំដាប់លេខ៣ របស់ពិភពលោក”។

គួររំលឹកថា ក្នុងកំណត់ត្រាឆ្នាំ២០០៧ អាកាសយានដ្ឋាន Haneda មានអ្នកដំណើរប្រមាណ ៦៦,៨២លាននាក់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល