ស្បែកមុខមានមុន គឺជារឿងអាក្រក់បំផុតសំរាប់មនុស្សស្រី បញ្ហាទាំងនេះ អាចបណ្តាលមកពី
ការផ្លាស់ប្តូរកោសិកា ការទទួលទានចំណីអាហារ ឬ បណ្តាលមកពីការប្រើប្រាស់ផលិតផល
កែសម្ផស្សមិនត្រូវនឹងស្បែករបស់ខ្លួន។ តើអ្នកមានវិធីដ៏ល្អបែបណា ដើម្បីព្យាបាលកំចាត់មុន
ចេញពីលើស្បែកមុខរបស់អ្នក?

ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាសបិទមុខកំចាត់មុន ដ៏មានប្រសិទ្ធិភាពបំផុត ដែលអាចជួយអ្នក
កំចាត់មុនបានយ៉ាងឆាប់រហ័ស។

គ្រឿងផ្សំ៖

- ទឹកខ្មេះ (ធ្វើពីផ្លែប៉ម)

- តែបៃតង

- ទឹកឃ្មុំ

- ស្ករស

- ស្លាបព្រាកាហ្វេ ១

- កូនចានគោម ១

វិធីធ្វើម៉ាសបិទមុខ៖
សូមយកទឹកខ្មេះ ១ស្លាបព្រាកាហ្វេ ទៅក្នុងកូនចានគោម លាយជាមួយនឹង តែបៃតងត្រជាក់
២ស្លាបព្រាកាហ្វេ ស្ករស ៥ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ បន្ទាប់មក កូរចូល
គ្នាឱ្យសព្វ រួចលាបឱ្យសព្វនៅលើស្បែកមុខ ឬនៅលើស្បែកមុខ កន្លែងមានមុន ដោយប្រើ
ក្រណាត់ស្អាតជ្រលក់លាប រួចម៉ាស្សា រយៈពេល ២ ទៅ ៣នាទី ដើម្បីផ្លាស់ប្តូរកោសិកា
ស្បែកងាប់ និង បណ្តុះកោសិកាស្បែកថ្មីឱ្យឆាប់ដុះលូតលាស់មកវិញ។ បន្ទាប់មកទៀត ទុក
រយៈពេល ១០នាទី រួចលាងសំអាតទឹកចេញជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យ ១ ឬ ២ដង ក្នុង ១សប្តាហ៍ នឹងជួយឱ្យស្បែក
មុខរបស់អ្នកសភ្លឺរលោង និង គ្មានមុន៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies