CamNews

DJ ឆាលីត ត្រូវមិត្ត​រួម​ការងា​រ​ រិះ​គន់​លើ​អត្ត​ចរឹក

ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំហើយ ដែល DJ ឆាលីត បានចូលមក ជ្រកកោនក្នុងផលិតកម្ម ថោន ក្នុងនាមជាតារា ចម្រៀងរ៉េបឲ្យអ្នកចម្រៀងនានាក្នុងនោះគេឃើញលោករ៉េបឲ្យបទរបស់ កញ្ញា លី អ៊ីវ៉ាធីណា ញឹកញាប់ជាងគេដោយ បទដំបូងរបស់លោក គឺ "ចាំសង្សារមកលេងស្រុក" បទនេះ ជាបទល្បីរបស់ ធីណា កាលពីឆ្នាំមុន ។ លោក ឆាលីត ក៏ជាពិធីករក្នុងវិទ្យុថោនផងដែរដែលលោកធ្វើការទាំងវិទ្យុ និង ផលិតកម្ម ។

ថ្មីៗនេះ ប្រភពពីអ្នកជិតដិតនឹងDJ ឆាលីត បាននិយាយប្រាប់ LookingTODAY ឲ្យដឹងថា លោកឆាលីតត្រូវបានមិត្ត រួមអាជីពជាច្រើនរិះគន់ខ្លាំង ព្រោះចរិកឫកពារលោកហាក់តំលើងឫកជ្រុលពេក ។ មិនត្រឹមតែតំលើកឫកពារក្នុងនាមជា អ្នករ៉េបល្បីទេ លោកក៏ត្រូវបានគេនិយាយថា  លោកមិនសូវឲ្យតំលៃមនុស្សជុំវិញខ្លួនពោល  ឲ្យតែមើលទៅអន់ជាងខ្លួន បន្តិចលោកនិយាយពីគេព្រាតថា គេល្អឫ មិនល្អ ។ ក្រៅពីនេះលោកពូកែខាងយកចិត្តយកថ្លើមចៅហ្វាយនាយសម្បើម ណាស។ អ្នកក្នុងវិទ្យុម្នាក់ បាននិយាយ បើអ្នកណាចាក់សំឡេង ដែលថតទុកក្នុងវិទ្យុ លោកហ្នឹងទៅទូលពិតមេ លោក បានភ្លាមៗតែម្ដង មិនចាំស្អែកឡើយ ។

ថ្វីត្បិតលោកជាអ្នករ៉េបឲ្យតនាង ធីណា តែលោកបែរជានិយាយពី ធីណា មិនក្រែងរអែងចិត្តធីណាឡើយ។ មនុស្សនៅ ជុំវិញខ្លួនគ្មានអ្នកណា ហ៊ានទៅក្បែរលោកឡើយ ព្រោះអត្តចរឹកលោកគួរឲ្យខ្លាចរអា គ្មានអ្នកអាចធ្វើបានដូចលោក ព្រោះលោកត្រុវបានជាត់ទុកក្នុងក្រុមមនុស្ស ដែលមិនចេះខុស មិនចេះអន់ និង ពូកែគ្រប់រឿង ។

ចំណែកឯអ្នកនិពន្ធម្នាក់ ក៏ធ្លាប់និយាយថា ឆាលីត គួរកែចរឹកនេះចេញ ព្រោះអ្នកសិល្បៈពូកែច្រើន មានទេពកោសល្យ តែបើខ្វះសីលធម៌ក្នុងខ្លួន គឺពិបាកក្នុងការធ្វើការជាមួយណាស់ ព្រោះមនុស្សរស់ក្នុងសង្គមនេះ ទាមទារមានសីលធម៌ និង ការគោរពគ្នាទៅវិញទៅមក នេះមិនទាន់ល្បីខ្លាំងផងប៉ុណ្ណឹង ចុះទំរាំល្បីជាងហ្នឹងទៀត តើទៅជាយ៉ាងណា ?

លោក ឆាលីត មិនទាន់អាចសុំការបំភ្លឺបានទេ រឿងត្រូវបានមិត្តរួមអាជីពរិះគន់រឿងអត្តចរឹកចំៗ បែបនេះតែអាចជារឿង កាច់កុងគ្នា ក្នុងសង្គមការងារ សិល្បៈរបស់លោក ក៏អាចថាបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល