គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ១១ នាក់ជាសមាជិក មកពីសហគមន៍ ជនជាតិដើមភាគតិច ប្រ ទេសកូឡុំប៊ី ត្រូវបានបាញ់សម្លាប់ ដោយគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ អំឡុងពិធីបុណ្យសាសនារបស់ ពួកនៅឯតំបន់ភ្នំដាចស្រយាល ភាគខាងជើងប្រទេស នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។

មេដឹកនាំ មកពីក្រុមជនជាតិដើមភាគតិច Wiwaត្រូវបានគេសែងចេញពីទីកន្លែងកើតហេតុខណៈមាន ការពណ៌នាអោយដឹងថា ទីនោះ គឺជា ទីតាំងតែមួយគត់ ដែលមានការប្រារព្ធឡើង នូវ ពិធី បុណ្យសា សនាទាក់ទិនទៅនឹងដួងព្រលឹង អំឡុងពេលដែលមានគ្រោះថ្នាក់ធម្មជាតិ រន្ទះ បាញ់ ។ ដោយឡែក សេចក្តីរាយការណ៍ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹង ដូចគ្នាផងដែរថា ក្នុង នោះ មនុស្ស ១៥ នាក់ ផ្សេងទៀត ក៏បានទទួលរងរបួសធ្ងន់ និងស្រាល ផងដែរ។

របាយការណ៍ អះអាងអោយដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលនៅ រស់រានមានជីវិត ត្រូវបានជួយ សង្គ្រោះដោយកងកម្លាំងយោធា ខណៈមានការបញ្ជូន ទៅសង្គ្រោះ និង សម្រាក ព្យាបាល នៅឯមន្ទីរ ពេទ្យក្រុង Caribbean តាមជើងហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី