ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស Channelnewsasia កាលពីវេលាប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញសម្រង់ អត្ថបទផ្សាយ អោយដឹងថា មានករណី ផ្ទុះកុបកម្ម នៅឯរោងចក្រមួយ កន្លែង នៅក្នុងប្រទេសវៀតណាម ប្រឆាំងទៅនឹង ប្រទេសចិននោះ បានបណ្តាលអោយជនជាតិចិន ម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និងស្រាល នេះបើតាមការអះអាងអោយដឹង ពីមន្រ្តីផ្លូវការ ប្រចាំតំបន់ គូសបញ្ជាក់អោយដឹង កាលពីថ្ងៃព្រហ ស្បត្តិ៍ ដោយនៅក្នុងនោះ រដ្ឋាភិបាល ក្រុង ប៉េកាំង បានមានការខឹងសម្បារ និង ចោទប្រកាន់ទៅលើ រដ្ឋាភិបាលក្រុង ហាណូយ ថាមិនបានអើពើ ទៅនឹងកុបកម្មដ៏អាក្រក់មួយនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ និង ១៤ កន្លងទៅ ពលកររាប់ម៉ឺននាក់ បាននាំគ្នាចេញធ្វើបាតុកម្ម ប្រឆាំងនឹងអ្វីដែលពួកគេ អះអាងថា ចិនកំពុងរំលោភលើដែនទឹករបស់ខ្លួន និងការដំឡើង ម៉ាស៊ីន ខួងប្រេង HaiYang ៩៨១ របស់ចិន នៅសមុទ្រចិនខាងត្បូង ដែលវៀតណាម ហៅថា សមុទ្រខាង កើត។ បាតុកម្មនេះ បានក្លាយជាអំពើហឹង្សា ហើយក្រុមហ៊ុន រោងចក្រជាច្រើន ត្រូវបានដុតបំផ្លាញ

សេចក្តីរាយការណ៍ បញ្ជាក់ថា ក្រុមកម្មករបាតុុកម្ម មានការផ្ទុះឡើង ដល់ទៅ ២២ ខេត្ត ក្នុងចំណោម ៦៣ ខេត្ត នៃប្រទេសវៀតណាម ខណៈរដ្ឋាភិបាល បានអំពាវនាវ អោយចាត់វិធានការ ដើម្បីកំណត់ អោយបានស្ថានការណ៍ ស្ថិតនៅក្រោមការគ្រប់គ្រង មុនពេលបណ្តាវិនិយោគិនបរទេស ភ័យខ្លាច ដកខ្លួនចេញពីប្រទេសមួយនេះ ដោយនៅក្នុងនោះ គេឃើញមាន បណ្តាបងប្អូនជនជាតិចិន ដែល មានសភាពភ័យខ្លាច បានរត់ភៀសខ្លួន ចូលមកកាន់ប្រទេស កម្ពុជា ។

យ់ាងណាមិញ របាយការណ៍ បញ្ជាក់ថា ក្រោយពីមានករណី ផ្ទុះកុបកម្ម នៅទូទាំងប្រទេសវៀត ណាម ប្រឆាំងទៅនឹងរដ្ឋាភិបាលចិនហើយនោះ គេឃើញ មានការដុតបំផ្លាញរោងចក្រចិន ជាច្រើន កន្លែង នៅក្នុងប្រទេស ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មកដល់ពេលនេះ បាតុកម្ម នៅតែបន្ដ ហើយ នគរបាលវៀតណាម
កំពុងតែធ្វើអន្ដរាគមន៍លើបញ្ហានេះ និងបានចាប់ខ្លួនយុវជន និងកម្មករចំនួន ជិត ៥០០នាក់ នៅ
ក្នុងខែត្រ Binh Duong ដែលគេសង្ស័យថា បានចូលរួមប្រើអំពើហឹង្សា ដុតបំផ្លាញរោងចក្ររបស់
ចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia