ភ្នំពេញ៖ ចាប់តាំងពីផ្តាច់ទំនាក់ទំនងទាំងស្រុង ពីអតីតប្រុសស្នេហ៍ ដេវិត ឆាយណាវ៉ា រួចមក តារាសម្តែងវ័យជាង២០ ឆ្នាំ កញ្ញា អ៊ិន លក្ខិណា ត្រូវបានមហាជន មើលឃើញថា ហាក់មានយឺអ៊ុនខ្ពស់ក្រឺតៗ តែម្ដង ស្របពេលការងារ សិល្បៈសម្តែងខ្សែភាព កំពុងមានស្ទុះជាថ្មីទ្បើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ បាត់មុខ នាងអស់មួយរយៈ កាលពី អំទ្បុងពេលមុនៗមកនោះ។ទន្ទឹមគ្នានេះ អ៊ិន លក្ខិណា ក៏ក្តាប់បានឱកាស គ្រងតំណែង ជាតួឯក២រឿង ក្នុងពេលតែមួយ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៤ នេះ អ៊ិន លក្ខិណា បានប្រាប់ឲ្យដឹងថា ចំពោះអាជីពសិល្បៈ សព្វថ្ងៃនេះ គឺនាងមានការមមាញឹកច្រើន ជាពិសេសការសម្តែងរឿងតែម្តង។ បច្ចុប្បន្ននេះ កំពុងតែជាប់ដៃក្នុងការ សម្តែងខ្សែភាពយន្ត ជាបន្តបន្ទាប់ ហើយក៏កំពុងត្រៀម ចូលគ្រងតំណែងជា តួឯកចំនួន២រឿង នាអំទ្បុងខែ កញ្ញា និង ខែតុលា ខាងមុខនេះ។ ចំពោះរឿងទាំងពីរ គ្រាងនឹងចាក់បញ្ចាំង លើស្ថានីយទូរសទ្សន៍CTN និង MYTV។

កញ្ញា អ៊ិន លក្ខិណា បានបន្តថា នេះជាឱកាសថ្មីមួយទៀត បានគ្រងតំណែង សម្តែងជាតួឯកពីររឿងក្នុងពេលគ្នាតែមួយ។ តួរសម្តែងខ្សែរឿងនីមួយៗ គឺតែងតែជួបនូវ ការលំបាកខ្លះៗ ប៉ុន្តែបើទោះបីជាមានការលំបាក និង នឿយហត់បន្តិចមែន ក៏នាងនៅតែមាន អារម្មណ៍សប្បាយចិត្ត និងមិនរាថយ នោះឡើយ គឺនាងពេញចិត្តជានិច្ច៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល