មាសនិងលោហធាតុពណ៌ ស នៅលើផែនដីមានតាំងពីជាង៤ពាន់លានឆ្នាំមុន
និងក្រោយការធ្លាក់អាចម៍ផ្កាយយ៉ាងច្រើនមកលើភពផែនដី។
ក្រុមអ្នកវិទ្យសាស្រ្ដជឿថា បណ្ដារ៉ែមាសធំៗទាំងអស់នេះបានកើតឡើងក្នុងកំឡុងពេលនៃការ
កកើតផែនដីនៅពេលដែលលោហធាតុផ្សេងៗលើផ្ទៃផែនដីត្រូវឆេះក្ដៅនិងរលាយ ហើយវាក៏
បានលិចចុះទៅផ្នែកខាងក្នុងនៃផែនដីដែលបាននាំយកទាំងលោហធាតុមានតម្លៃទៅជាមួយ។
ចុងបញ្ចប់នៃកំឡុងពេលនោះ នៅលើផ្ទៃផែនដី យើងពុំឃើញមានមាសនិងលោហធាតុមាន
តម្លៃច្រើននោះទេ។ស្ថានភាពនេះបានអូសបន្លាយរហូតដល់មានភ្លៀងអាចម៍ផ្កាយបានចាប់
ផ្ដើមវាយប្រហារមកលើភពផែនដី។
ក្នុងការធ្លាក់ភ្លៀងអាចម៍ផ្កាយដ៏ធំនោះ គេជឿថាមានវត្ថុធាតុប្រមាណជា២០ពាន់លាន រួមមាន
ទាំងមាសនិងប្រាក់ដែលបានធ្លាក់មកលើផែនដីតាមរយៈភ្លៀងអាចម៍ផ្កាយដែលបានអូសបន្លាយរហូតដល់២០០លានឆ្នា ំ។
ភ្លៀងអាចម៍ផ្កាយទាំងនេះហើយបានបំពេញកន្លែងជំនួសឱ្យមាស និងលោហធាតុនៅលើផ្ទៃផែនដីដែលត្រូវបានបាត់បង់កាលពីមុន វាក៏បានបង្កើតជាអណ្ដូងរ៉ែលោហធាតុមានតម្លៃដែលមនុស្សកំពុងទាញយកផលជារៀងរាល់ថ្ងៃ ។
ការស្រាវជា្រវខាងលើត្រូវបានបង្ហើបឱ្យដឹងដោយក្រុមភូគព្ភវិទូនៃសកលវិទ្យាល័យ Bristol
ក្រោយពីការពិសោធទៅលើអាចម៍ផ្កាយដែលបានរកឃើញនៅ Greenland ។ ក្រុមអ្នកវិទ្យា
សាស្ដ្រជឿថា អាចម៍ផ្កាយនេះបានចូលរួមក្នុងការបង្កើតផែនដីផងដែរ៕
ដោយៈសូរីយ៉ា
តាមៈ Daily Mail