ជាការពិតណាស់ សំរាប់អ្នកមានស្នេហាប្រាកដណាស់ថា តែងតែរមែងគិតពីសកម្មភាព
សំរាកលំហែរនាឧកាសពិសេសណាមួយ ឬក៏ក្នុងអំឡុងពេលចុងសប្តាហ៏។ ដូច្នេះ ពេល
នេះ សូមនាំអារម្មណ៏ទស្សនិកជនទាំងអស់ ជាពិសេស អ្នកដែលកំពុងមានស្នេហាមក
ក្រលេកមើល អំពីសកម្មភាពសំរាប់សម្រាកលំហែរសំរាប់គូស្នេហ៏ផ្អែមល្ហែម។

ការស្ទូចត្រី

មែនហើយ ការទៅស្ទូចត្រី គឺជាសកម្មភាពល្អឥតខ្ចោះមួយ សំរាប់គូសង្សារ ដើម្បីបង្កើនអនុស្សា
វរីយ៏ផ្អែមល្ហែមជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពសម្រាកលំហែរដោយទៅធ្វើការស្ទួច
ត្រីនេះវាក៏ជាឧកាសមួយក្នុងការធ្វើអោយចំណងមិត្តភាពរបស់អ្នកទាំងពីរកាន់តែជិតស្និទ្ធជាងមុន
ប្រសិន បើមានភាគីណាម្ខាង មិនសូវចូលចិត្តនៅក្នុងការស្ទូចត្រីនោះ ក៏អាចរីករាយជាមួយសកម្ម
ភាពដទៃទៀតស្របពេលនោះដែរ រួមមានដូចជា៖ ការផ្តិតយករូបថតទេសភាពនៅទីនោះការដើរ
កំសាន្តតាមមាត់ទឹក ការទស្សនាមើលសត្វស្លាប ឬក៏រីករាយជាមួយនិងការអុំទូកលេងជាដើម។

សកម្មភាពកីឡា

មានគូស្នេហ៏ភាគច្រើន ចូលចិត្តសំរាក់លំហែរ ដោយធ្វើការកែកំសាន្តជាមួយនិងការលេងកីឡា
ផ្សេងៗ តាមចំណងចំណូលចិត្តរបស់ពួកគេ ដែលនៅក្នុងអាចនិងមានកីឡាដូចជា ៖ កីឡាបោះ
បាល់រលំដប់ (bowling) កីឡាវាយកូនហ្គោល (golf) បាល់ទះ បាល់បោះ កីឡាវាយតិន្នីស (tennis)
ជាដើម។

ការរាំលេង

សកម្មភាពរាំលេង គឺជាសកម្មភាពមួយដែលទទួលបានការពេញនិយមពីមនុស្សគ្រប់វ័យទាំងអស់
ជាពិសេសយុវវ័យ និងអ្នកមានគូសង្សារ ។ អ្នកទាំងពីរអាចទៅហាត់រៀនរាំទាំងអស់គ្នា ឬក៏ គ្រាន់
តែទៅក្លឹបរាត្រី ដើម្បីទៅរាំកំសាន្តលេង។ ហើយពេលខ្លះ អ្ នកទាំងពីរ ក៏អាចបង្កើតជាកម្មវិធីជប់
លៀងណាមួយ រួចធ្វើការចាក់បទភ្លេង ចម្រៀងដែលអ្នកទាំងពីរចូលចិត្ត ហើយអាចបង្កើតអនុស្សា
វរីយ៏ផ្អែមល្ហែមរូមគ្នា ដោយរាំលេងកំសាន្តជាមួយគ្នា ដែលពេលខ្លះ ក៏អាចបង្កើតជាភាពអស់សំ
ណើចក៏ថាបាន ។ ដូច្នេះ ការរាំលេងកំសាន្ត ក៏ជាសកម្មភាពលំហែរមួយដែលមិនអាចមើលរំលង
បាន៕

ដោយ ៖ មង្គល
ប្រភព ៖ Ehow