បើតាមប្រភពសារព័ត៌មានរបស់ចក្រភពអង់គ្លេស គឺគេហទំព័រសារព័ត៌មាន The Daily-
mail បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា មានហេតុការណ៍ដ៏រន្ធត់មួយបាន
កើតឡើង នៅឯប្រទេសកាណាដា ពោលគឺ មានរន្ទះបាញ់អគារទៅលើអាគារ CN Tower
ជាអគារខ្ពស់ដ៏ល្បីនៅទីក្រុង Toronto ។

គួរបញ្ជាក់ផងដែរថា អាគារ CN Tower បានឈរសំកាំងខ្លួននៅក្នុងទីក្រុងមួយនេះ ហើយវាត្រូវបាន
អោយទទួលស្គាល់ផងដែរថា ជាស្នាដៃល្អវិចិត្រ នៃបញ្ចឹមប្រទេស។ ដោយឡែក បើតាមប្រភពសារ
ព័ត៌មានដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ អគារនេះត្រូវរន្ទះបាញ់ចំនួន 6 លើកក្នុងរយៈពេល
កន្លះម៉ោង ក្រោយពីកើតមានព្យុះ និងភ្លៀងធ្លាក់ក្នុងទីក្រុង ។

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍បានអោយដឹងថា អគារ CN Tower មានកម្ពស់
ជាង 544,5 ម៉ែត្រ និង ទាក់ទាញភ្ញៀវទេសចរណ៍ ជាង២លាននាក់ជារៀងរាល់ឆ្នាំ ។ ជាក់ស្តែង
កាលពីឆ្នាំ 2005 សមាគមពលរដ្ឋអាមេរិក បានប្រកាសអោយអគារនោះ ជាផ្នែកមួយក្នុងចំណោម
អច្ឆរិយៈវត្ថុ នៅលើពិភពលោកក្នុងយុគសម័យថ្មី និង ជាប់ចំណាត់ថ្នាក់ទី 2 នៃសហព័ន្ធអគារដ៏
អស្ចារ្យលើពិភពលោក ៕

<object width="450" height="400" data="http://www.youtube.com/v/blgJE0sOdco&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/blgJE0sOdco&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail