CamNews

រន្ធត់ ៖ រាប់សិននាក់ ជាប់គាំងនៅលើឧបករណ៍ជិះលេង កំសាន្ត ខណៈលេង ដំណើរការ

ព័ត៌មានអន្តរជាតិ ៖  មនុស្សរាប់សិបនាក់ ដែលនៅក្នុងនោះ រួមមានទាំងក្មេងតូចៗផងដែរ
បានជាប់គាំង  នៅលើអាកាសដល់ទៅ  ៤ ម៉ោង  បន្ទាប់ពីឧបករណ៍ជិះលេងកំសាន្តកៅអី
ហោះមួយ  នៅសុខៗលេងដំណើរការ និងបានជាប់ទ្រឹងនៅនឹងមួយកន្លែងតែម្តង  នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា     ករណីគ្រោះឧបទ្ទេវហេតុ  ចៃដន្យមួយនេះ  បានកើតឡើងនៅក្នុង
ឧទ្យានជាតិ Chessington  World of  Adventures  Resort  មានទីតាំងស្ថិតនៅភាគនិរតី
ប្រទេសអង់គ្លេស។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថាក្នុងករណីគ្រោះឧបទ្ទេវហេតុចៃដន្យមួយនេះ ពុំមាននរណាម្នាក់បានទទួល
រងរបួសនោះទេ។

យ៉ាងណាមិញ ខណៈពេលដែលបានកើតមាននូវករណីដ៏កម្រមួយនេះហើយ ភ្លាមៗនោះ
ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យ ដោយសហការ
ជាមួយនឹងក្រុមជួយសង្គ្រោះផ្នែកសេវាកម្ម ដោយបានដាក់ពួកគេចុះដោយសុវត្ថិភាព។

គួររំឭកផងដែរថា  ទម្រាំតែមានការជួយអន្តរាគមន៍ ដោយបានដាក់ពួកគេចុះមកដីដោយ
សុវត្ថិភាពនោះ ពួកគេត្រូវរង់ចាំដល់ទៅ៤ម៉ោង ខណៈពេលដែលបានជាប់គាំងនៅទីនោះ
កម្ពស់ប្រមាណជាង ៦ ម៉ែត្រ ។  ដោយឡែក បើតាមប្រភពដដែលអះអាងបន្ថែមថា មូល
ហេតុដែលបានធ្វើអោយឧបករណ៍ជិះលេងកំសាន្ត កៅអីហោះមួយនេះ  នៅសុខៗស្រាប់
តែជាប់គាំង លែងដំណើរការនោះ ក៏ព្រោះតែបណ្តាលមកពីបញ្ហាបច្ចេកទេស៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ