ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ទើបតែបង្ហាញតារាងមហាសេដ្ឋីប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៤ ដោយនៅក្នុងនោះ លោក Bill Gates សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Microsoft បានក្លាយជាមហាសេដ្ឋី ដែលមានជាងគេបំផុត។

ខាងក្រោមនេះគឺជាកំពូលមហាសេដ្ឋីទាំង ១០រូប ប្រចាំឆ្នាំ ២០១៤៖

១. លោក Bill Gates សហស្ថាបនិក និងជាអតីតនាកប្រតិបត្តិ Microsoft ដោយក្នុងឆ្នាំនេះលោក មានលុយសរុបប្រមាណ ៧៦ពាន់លានដុល្លារអាមេរិក។

២. លោក Carlos Slim Helu ជាមហាសេដ្ឋីម៉ិកស៊ិក ដែលបច្ចុប្បន្នជាអគ្គនាយក ក្រុមហ៊ុនទូរគមនាគមន៍ Telmex និងជានាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំប្រទេសម៉ិកស៊ិក ដោយក្នុងឆ្នាំ ២០១៤ នេះលោកមានលុយ ៧២ពាន់លានដុល្លារអាមេរិក។

៣. លោក Amancio Ortega ជាសហស្ថាបនិកក្រុមហ៊ុនលក់រាយ Inditex group របស់អេស្ប៉ាញដែល បច្ចុប្បន្នមានហាង លក់រាយចំនួន ៦.២៤៩កន្លែង ហើយក្នុងឆ្នាំ ២០១៤ លោកមានលុយ ៦៤ពាន់លានដុល្លារអាមេរិក។

៤. លោក Warren Buffett ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនផ្ដោតសំខាន់ ទៅលើសេវាកម្មធានារ៉ាប់រង អចលនទ្រព្យ និងការវិនិយោគ ហើយឆ្នាំ ២០១៤ នេះ លោក មានលុយប្រមាណ ៥៨,២ពាន់លានដុល្លារអាមេរិក។

៥. លោក Larry Ellison សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle ដោយបច្ចុប្បន្ននេះលោក មានលុយប្រមាណជា ៤៨ពាន់លានដុល្លារអាមេរិក។

៦. លោក Charles Koch ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Koch Industries ដែលនៅក្នុងឆ្នាំនេះ លោកមានលុយប្រមាណ ៤០ពាន់លានដុល្លារអាមេរិក។

៧. លោក David Koch ប្អូនប្រុសរបស់លោក Charles Koch និងជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ ព្រមទាំងមានហ៊ុនក្នុងក្រុមហ៊ុន Koch Industries ចំនួន ៤២ភាគរយ ដោយនៅក្នុងឆ្នាំនេះ លោកមានលុយ ៤០ពាន់លានដុល្លារអាមេរិក ដូចបងប្រុសលោកដែរ។

៨. លោក Sheldon Adelson ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនកាស៊ីណូ Las Vegas Sands ដោយក្នុងឆ្នាំនេះលោកមានលុយ ៣៨ពាន់លានដុល្លារអាមេរិក។

៩. អ្នកស្រី Christy Walton ជាស្ត្រីមេម៉ាយ ភរិយារបស់លោក John T. Walton ដែលត្រូវជាកូនប្រុសរបស់លោក Sam Walton អ្នកបង្កើត Walmart ដោយនៅក្នុងឆ្នាំនេះ មានលុយ ៣៦,៧ពាន់លានដុល្លារអាមេរិក។

១០. លោក Jim Walton ត្រូវជាប្អូនថ្លៃរបស់អ្នកស្រី Christy Walton និងត្រូវជាកូនប្រុសរបស់លោក Sam Walton អ្នកបង្កើត Walmart ដោយនៅក្នុងឆ្នាំនេះ មានលុយ ៣៤,៧ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា Larry Page សហស្ថាបនិក និងជានាយកប្រតិបត្តិ Google បានឈរនៅលេខរៀងទី១៧ ចំណែកលោក Jeff Bezon ស្ថាបនិក និងជានាយកប្រតិបត្តិ Amazon ឈរនៅលេខរៀងទី១៨ ហើយលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ឈរនៅលេខរៀងទី២២៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល