«ឪពុកជាជនពិការ ឯកូនៗ ក៏មិនមាន សតិគ្រប់គ្រាន់ ។ តើជាគ្រួសារបែបណា? ហេតុអ្វីក៏ចំឡែក
ខុសគេ ហើយក៏អភ័ព្វបែបនេះ?» នេះជាសម្តី ដែលអ្នកភូមិចូល ចិត្តនិយាយខ្សឹបខ្សៀវគ្នា អំពីគ្រួ
សារមួយ ដែលស្ថិតនៅតំបន់ដាច់ស្រយាល នាភាគឥសាន នៃប្រទេសកម្ពុជា ។

មេគ្រួសារប្រៀប ដូចជាប្រេងនៅក្នុងចង្កៀង ប្រសិនបើមេគ្រួសារ មានបញ្ហា សមាជិកដទៃទៀត
ច្បាស់ជាដុនដាបទៅតាមនោះដែរ។ ដូចគ្នា ការបាត់ បង់កាយសម្បទារបស់ឪពុក តាំងពីសម័យ
៣ឆ្នាំ ៨ខែ ២០ថ្ងៃ បូកនឹងជម្ងឺឈឺពាធ បានបណ្តាលឲ្យស្ថានភាពគ្រួសារមួយនេះ ធ្លាក់ចុះ ដុនដាប
យ៉ាង ខ្លាំង ប្រៀបដូចជាចង្កៀងដែលគ្មានប្រេង ប្រៀបដូចជាទូកដែលបាក់ក្តោងនៅកណ្តាលសា
គរ។ ការព្យាបាលបែបវេជ្ជសាស្ត្រមិនផ្តល់ផល ការព្យា បាល បែបបុរាណក៏លេចឡើង។ ទោះជា
យ៉ាងណា ការតស៊ូរបស់កូនៗ ដើម្បីព្យាបាលឪពុកជាទីស្រលាញ់ក៏នៅតែមាន។ ពួកគេមិនបោះ
បង់ ពួកគេនៅតែជំនះ រហូតដល់ថ្ងៃមួយ ពួកគេបានជួបជាមួយនឹងគ្រូបញ្ជាន់អារក្សម្នាក់។ តើពេល
នោះនឹងមានអ្វីដែលកើតឡើង ?

«ចំឡែក» ជាវណ្ណកម្មថ្មីដ៏ល្អឥតខ្ចោះ មួយទៀត របស់ក្រុមសិល្បៈសៀក កម្ពុជាហ្វារ ដែលឆ្លុះ
បញ្ចាំងអំពីដំណើរជីវិតផ្សងព្រេងរបស់ក្រុមគ្រួសារមួយ ដែលខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាង
ដើម្បីស្វែងរកសុភមង្គល។ ភាពសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ភាពកតញ្ញូ ភាពអស់
សង្ឃឹម សំណើចសើចចុកពោះ សកម្មភាពប្លែកៗ ដែលជាទេពកោសល្យដ៏ប៉ិនប្រសប់របស់សិល្ប
ករ សិល្បការិនីនោះ នឹងស្តែងឲ្យឃើញ នៅរោងល្ខោន សៀកកម្ពុជាហ្វារ ខេត្តសៀមរាប ដែល
មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកូមៃ ខាងក្រោយសារមន្ទីរជាតិអង្គរ ទល់មុខសណ្ឋាគារអង្គរ
សេនជូរី។ កុំភ្លេចណា៎! ទស្សនាទាំងអស់គ្នា!!!

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល