CamNews

បញ្ជូនខ្លួនក្មេង ទំនើង៣នាក់ ទៅតុលាការខេត្ត ពីបទដេញវ៉ៃគ្នា តាមដងផ្លូវ

បាត់ដំបង ៖ កម្លាំងនគរបាល ស្នងការខេត្ត បានបញ្ជូនខ្លួនក្មេង ទំនើង៣នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ដោយតែពួកគេ បានយកដំបងឈើ ដេញវ៉ៃគ្នា តាមដងផ្លូវ កាលពី វេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្រះបេះដូង ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ស្រះបេះដូងស្ថិត ក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង មានក្មេងទំនើង២ ក្រុមបាន ដេញវាយគ្នា ហើយសមត្ថកិច្ច បានចាប់ឃាត់ខ្លួនបាន៣នាក់ ដែលដៃកាន់ដំបងឈើ ដេញវាយគ្នា យ៉ាងអាណាធិបតេយ្យក្នុងក្រុងបាត់ដំបង ភ្លាមៗនោះ កម្លាំងនគរបាលអន្តរាគមន៍ បង្កាបង្រ្កាបបាន ដេញចាប់ឃាត់ខ្លួនបានចំនួន៣នាក់មាន៖ទី១ឈ្មោះ អ៊ុកងួន រ័ត្នរុន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅ ភូមិចម្ការឬស្សីសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ទី២ឈ្មោះ ជា គឹម លាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបង ទី៣ឈ្មោះ ភុន ពិសិដ្ឋ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិផ្កា ស្លាសង្កាត់អូរចារក្រុងបាត់ដំបង រួចនាំយកមកការិយាល័យជំនាញដើម្បីសួរចម្លើយ។

ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា បក្ខពួកគូរទំនាស់របស់ខ្លួនបានគុំគួនគ្នាហើយ ទើបតែ ពេលនេះ ក៏នាំគ្នាធ្វើសកម្មភាពយកដំបងដេញវាយគ្នា ហើយសមត្ថកិច្ចដេញចាប់បានតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទាំង៣នាក់ ទៅតុលាការ ខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល