CamNews

យុវជនខ្មែរ បង្ហាញមហិច្ឆតា ស្ពាយចំណេះពី ញូវហ្សេឡែន សាងភាពរីកចម្រើន នៅកម្ពុជា

ភ្នំពេញ៖ មានយុវជនកម្ពុជាជាច្រើន នៅពេលពួកគេទទួលបាន ឱកាសចេញទៅសិក្សានៅប្រទេស មានគុណភាព អប់រំខ្ពស់ហើយនោះ ពួកគេតែងរួញរាចិត្តមិនចង់វិលចូលស្រុកកំណើតវិញនោះឡើយ ហើយតែងចង់បម្រើការងារ នៅក្រៅប្រទេស ព្រោះពួកគេតែងគិតថា ការវិលចូលស្រុកនឹងមិនអាចផ្តល់ឱកាសឲ្យពួកគេបញ្ចេញអស់នូវសមត្ថ ភាព ឬអាចនឹងគ្មានការងារអាចនឹងរកប្រាក់កម្រៃសមសមត្ថភាព នៃចំណេះដឹង ដែលខិតខំចំណាយពេលក្រេប ជញ្ជក់យ៉ាងលំបាកអស់ជាច្រើនឆ្នាំនោះ។ ប៉ុន្តែក៏នៅមានកុលបុត្រ កុលធីតាខ្មែរមួយចំនួន ក៏បានពីអារម្មណ៍ជាប់ ចិត្ត ស្រឡាញ់ជាតិមាតុភូមិ ចង់យកចំណេះជំនាញរបស់ពួកគេមកចូលរួមបម្រើការងារជាប្រយោជន៍ សម្រាប់ប្រ ជាជន និងសង្គមកម្ពុជា ទោះបីពួកគេរំពឹងថា នឹងទទួលផលបន្តិចបន្តួចក្តី តែរំពឹងថា វានឹងមានការផ្លាស់ប្តូរសម្រាប់ សង្គមកម្ពុជា ពីចំណុចតិចតួចកើតចេញពីការខិតខំនេះ។

យុវជន លី ម៉េង ដែលបច្ចុប្បន្នកំពុងនឹងសិក្សានៅសាកលវិទ្យាល័យ Auckland University of Technology ក្នុង ប្រទេសញូវហ្សេឡែន លើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ និង សណ្ឋាគារ (International Hospitality and Hotel Management) បានឃ្លាតចាកឆ្ងាយពីមាតុភូមិកាលពីឆ្នាំ២០១០ ដើម្បីបន្តការសិក្សានៅក្នុងប្រទេស ញូវហ្សេឡែន ដែលជាប្រទេសមួយរីកចម្រើនទាំងភ្នែក សេដ្ឋកិច្ច និងការអប់រំ ព្រមទាំងសីលធម៌ក្នុងការរស់នៅផង ដែរ បន្ទាប់ពីរូបគេបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ នៅប្រទេសកម្ពុជា ក្នុងវ័យ ១៥ឆ្នាំ។

ការទទួលបានឱកាសទៅសិក្សានៅប្រទេសញូវហ្សេឡែននេះ ដោយសារតែ លី ម៉េង មានម្តាយ ដែលមានសញ្ជាតិ ជាញូវហ្សេឡែន ដូច្នេះគេដាក់ពាក្យចូលរៀននៅញូវហ្សេឡែន ដោយមិនបង់ប្រាក់។ នេះបើតាមការបញ្ជាក់របស់ យុវជន លី ម៉េង។

យុវជនវ័យ ២០ឆ្នាំ ដែលជាកូនប្រុសពៅ ក្នុងត្រកូលអ្នកលក់គ្រឿងសំណង់តាមបណ្តោយផ្លូវសុកហុក ក្បែរផ្សារ អូរឬស្សី បានរៀបរាប់ថា ការទៅសិក្សានៅប្រទេសញូវហ្សេឡែន បានជួបការលំបាកខ្លាំង ដោយឆ្នាំដំបូង នៃការ សិក្សានៅញូវហ្សេឡែន រូបគេត្រូវប្រឹងប្រែងបង្វឹកបំប៉នបន្ថែមលើជំនាញភាសាអង់គ្លេស ដើម្បីរត់តាមសិស្សមាន ដើមកំណើតញូវហ្សេឡែន។ ក្រៅពីការប្រឹងប្រែងរៀន ដើម្បីឲ្យមានពិន្ទុគ្រប់គ្រាន់ឈានជើងចូលមហាវិទ្យាល័យ ហើយនោះ លី ម៉េង នៅត្រូវខិតខំស្វែងរកការងារក្រៅម៉ោងសិក្សាបន្ថែមទៀត ដូចជាការលក់បន្លែ លក់ត្រីនៅតាម ផ្សារ ដើម្បីជួយសម្រាលបន្ទុក នៃការចំណាយរបស់ក្រុមគ្រួសារ។

យុវជនរាងខ្ពស់សង្ហា សាច់ស លី ម៉េង បានបន្តរៀបរាប់ជាមួយស្នាមញញឹមតិចៗថា «ខ្ញុំនៅទីនោះ ខ្ញុំត្រូវរៀនផង និងរកការងារធ្វើក្រៅម៉ោងផង ដូចជាលក់ត្រី លក់បន្លែក្នុងផ្សារ ដើម្បីរកកម្រៃបានខ្លះ ជួយកាត់បន្ថយបន្ទុកនៃការ ចំណាយក្រុមគ្រួសារ ។ ត្បិតមែនតែអត់បង់ថ្លៃសាលា តែការចំណាយផ្សេងៗ ក៏អស់ច្រើនដែរ ពីរនាក់បងស្រីខ្ញុំ ចំណាយមួយខែអស់ជាង ៣ពាន់ដុល្លារ»។

លី ម៉េង បានឈានជើងចូលសាកលវិទ្យាល័យ Auckland University of Technology ដែលជាសាកលវិទ្យា ល័យដ៏ល្បីមួយក្នុងប្រទេសញូវហ្សេឡែន នាដើមឆ្នាំ២០១៤នេះ។ លី ម៉េង បានចាប់ចិត្តស្រឡាញ់លើមុខជំនាញ គ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ និង សណ្ឋាគារ ព្រោះផ្តើមចេញពីរូបគេស្រឡាញ់ការស្លៀកពាក់នូវសណ្ឋាន ដែលមានឈុតស្អាតៗ ហើយក៏ជាការសម្រេចក្តីប្រាថ្នាជូនអ្នកម្តាយជាទីស្រឡាញ់របស់គេផងដែរ។

យុវជន លី ម៉េង បានបន្តបញ្ជាក់ថា ការសិក្សាលើជំនាញបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ តម្រូវឲ្យរូបគេបំពេញ ការងារដកស្រង់បទពិសោធន៍ច្រើនលើវិស័យសណ្ឋាគារ ដើម្បីបំពេញបន្ថែមលើការសិក្សានៅមហាវិទ្យាល័យ។ បើតាមយុវជន ដែលមានមុខមាត់ជាកូនចៅកាត់សែស្រឡាយចិនរូបនេះ បានឲ្យដឹងថា ស្របពេលជាមួយការ សិក្សា រូបគេបានចូលបម្រើការងារតាមសណ្ឋាគារលំដាប់ផ្កាយក្នុងប្រទេសញូវហ្សេឡែនជាច្រើន ដោយចាប់ផ្តើមពី អ្នករត់តុឡើងទៅ រហូតដល់ក្លាយជាប្រធានផ្នែក។

លី ម៉េង ទទួលបានអារម្មណ៍ថា រូបគេពិតជាស្រឡាញ់លើមុខវិជ្ជាដែលខ្លួនកំពុងរៀនខ្លាំង ក្រោយពេលបំពេញការ ងារនៅតាមសណ្ឋាគារនេះ បន្ទាប់ពីបានព្យាយាមជម្នះលើឧបស័គ្គ និងផលលំបាកជាច្រើន ដូចជាការស្តីបន្ទោស ដៀលត្មះពីថ្នាក់ដឹកនាំជាជនជាតិឥណ្ឌាជាដើម។ ទោះជួបការលំបាកយ៉ាងណា លី ម៉េង នៅតែតស៊ូជាមួយការងារ នេះ រហូតទទួលបានជោគជ័យ ពីអ្នករត់តុបម្រើភ្ញៀវ រហូតដល់ក្លាយជាប្រធានផ្នែកក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងទទួលបានប័ណ្ណសរសើរ និងបញ្ជាក់ការងារពី SOFITEL LUXURY HOTEL នៅឆ្នាំ ២០១៤នេះ។

លី ម៉េង បានត្អូញត្អែរពីផលលំបាកក្នុងការងារ នៅតាមសណ្ឋាគារលំបាកផ្កាយនាប្រទេសញូវហ្សេឡែនថា «លំ បាកណាស់បង យើងធ្វើហ្នឹងខ្ញុំត្រូវដើរផងរត់ផង ព្រោះរដូវកាលឈប់សម្រាកម្តងៗមានភ្ញៀវទេសចរពេញនៅតាម សណ្ឋាគារ។ ថ្ងៃខ្លះត្រូវមុតដៃមុតជើង ជាមួយអំបែងកែវ ហើយថ្ងៃខ្លះទៀត ត្រូវអ្នកគ្រប់ជនជាតិឥណ្ឌា ដែលស្អប់ ជនជាតិអាស៊ីជេរតិះដៀល ដោយប្រើពាក្យអសុរោះជាច្រើន តែខ្ញុំខំតស៊ូរហូត។ ព្រោះខ្ញុំគិតថា បើធ្វើប៉ុណ្ណឹងមិន កើត ខ្ញុំមិនអាចធ្វើអ្វីផ្សេងទៀត ឲ្យជោគជ័យនោះឡើយ»។

តែទោះជាយ៉ាងណា ការងារដ៏លំបាកនៅតាមសណ្ឋាគារនេះ ក្រៅតែពីផ្តល់ប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ការសិក្សា និងចាយវាយប្រចាំថ្ងៃទៅ វានៅបានជួយ លី ម៉េង ឲ្យលុតដំខ្លួនជាមួយការងារគ្រាដែលរូបគេនៅស្រុកខ្មែរមិនដែល ធ្វើការងារស្រាលធ្ងន់នោះឡើយ។ លើសពីនេះទៀត ការងារក៏ជាការដកស្រង់ពិសោធន៍ដ៏សំខាន់សម្រាប់ការ សិក្សារបស់រូបគេផងដែរ។

សព្វថ្ងៃនេះ លី ម៉េង បាននិងកំពុងមមាញឹកខ្លាំងជាមួយការសិក្សា គ្រារូបគេគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៦ ខាង មុខនេះ ដែលវាទាមទារឲ្យ លី ម៉េង ខិតខំយ៉ាងខ្លាំង ដើម្បីទទួលសញ្ញាបត្រថ្នាក់បរិញ្ញាមួយនេះ។ លី ម៉េង បញ្ជាក់ ថា «នៅស្រុកគេនោះ សញ្ញាបត្រមិនមែនចេះតែទទួលបានទេ គឺគេគិតពីគុណភាពខ្លាំង បើយើងមិនអាចប្រឡង ជាប់ទេ គ្មានសង្ឃឹមទទួលបានសញ្ញាបត្រឡើយ ព្រោះគេឲ្យតម្លៃលើការសិក្សា និងចំណេះដឹងខ្លាំងណាស់។ ដូច្នេះ ខ្ញុំត្រូវរវល់ច្រើន ទាមទារឲ្យចែកតារាងពេលវេលាឲ្យបាន ច្បាស់លាស់ ហើយមុខវិជ្ជាខ្ញុំរៀន ទាមទារឲ្យអនុវត្តន៍ការ ងារផ្ទាល់ច្រើនជាងការរៀននៅក្នុងសាលា»។

ជាមួយការឈានទៅបញ្ចប់ការសិក្សាលើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ យុវជន លី ម៉េង ក៏ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ស្ពាយយកចំណេះជំនាញរបស់គេវិលត្រឡប់មកស្រុកកំណើត ដើម្បីបម្រើការ ងារក្នុងប្រទេសផងដែរ ដោយគេយល់ថា ការបម្រើការងារនៅក្នុងស្រុកជាការចូលរួមចំណែកមួយ សម្រាប់ជួយអភិ វឌ្ឍន៍កម្ពុជា។

ឆ្លើយនឹងសំណួរថា មានកូនខ្មែរ បញ្ចប់ការសិក្សានៅក្រៅប្រទេសជាច្រើន មិនចង់វិលមកបម្រើការងារក្នុងស្រុក វិញទេ ដោយសារគេយល់ថា ស្រុកខ្មែរមិនបានផ្តល់ឱកាសឲ្យរូបគេបញ្ចេញសមត្ថភាព ហើយអត់មានក្រុមហ៊ុន ដែលអាចរកប្រាក់កម្រៃបានខ្ពស់នោះ លី ម៉េង បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្រឡាញ់ទឹកដី កម្ពុជាខ្លាំង ហើយខ្ញុំចង់ចូលរួមចំណែកធ្វើអ្វីជាប្រយោជន៍សម្រាប់សង្គមកម្ពុជា។ ខ្ញុំគិតថា មិនចាំបាច់ធ្វើការងាររដ្ឋ នោះទេ យើងធ្វើក្នុងវិស័យអ្វីក៏ដោយ ឲ្យតែធ្វើនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនលើវិស័យ ដែលជាជំនាញយើង នោះទៅ គឺមានន័យថា យើងកំពុងជួយកម្ពុជាហើយ»។

លី ម៉េង បានឲ្យដឹងថា ឆន្ទៈមនសិការបែបនេះ ប្រហែលជារូបគេទទួលបានពីការអប់រំ នៅប្រទេសញូវហ្សេឡែន ផងដែរ ព្រោះការអប់រំនៅទីនោះ តែងបណ្តុះមនសិការរបស់សិស្សឲ្យចេះស្រឡាញ់ជាតិ ស្រឡាញ់ចំណេះដឹងជាធំ ហើយ មិនបានបង្រៀនឲ្យស្រឡាញ់លុយ ឬបុណ្យស័ក្តិអំណាចជាធំឡើយ។ ប្រព័ន្ធអប់រំ និងការបណ្តុះមនសិការ នេះហើយ ទើបធ្វើឲ្យរូបគេស្រឡាញ់ប្រទេស និងចង់វិលចូលបម្រើការងារនៅក្នុងស្រុកខ្មែរវិញ។

ក្នុងនាមជាអ្នកទទួលបានការអប់រំ និងបណ្តុះបណ្តាលខ្ពស់លើជំនាញបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះ  លី ម៉េង បានមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមានអំណោយផលខ្ពស់លើវិស័យទេសចរណ៍ ដោយសារ ប្រទេសកម្ពុជាមានធនធានសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិច្រើន ហើយមួយវិញទៀត គឺតម្លៃរូបិយប័ណ្ណទាប ធ្វើឲ្យ អ្នកទេសចរបរទេសចំណាយតិចលើការដើរកម្សាន្តរបស់ពួកគេ។

លី ម៉េង ក៏បានមើលឃើញពីចំណុចខ្សោយលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ ចំណុចខ្សោយនោះ គឺការ អភិវឌ្ឍន៍នៅមានកម្រិត ខ្វះការកែច្នៃបន្ថែម និងពង្រីកតំបន់ទេសចរណ៍បន្ថែម បច្ចុប្បន្នវិស័យទេសចរណ៍ពឹងផ្អែក តែលើតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដែលមានស្រាប់ ដូច្នេះការទាក់ទាញភ្ញៀវក៏នៅមានកម្រិត។

លី ម៉េង ក្នុងឱកាសធ្វើដំណើរមកលេងស្រុកខ្មែរ នារដូវវិស្សមកាលនេះ រូបគេបានធ្វើដំណើរទៅកាន់តំបន់ទេស ចរណ៍កម្ពុជា ដូចជានៅតំបន់សមុទ្រ និងប្រាសាទអង្គរ។ យុវជនរូបនេះ បានមើលឃើញថា តំបន់សមុទ្រមានកោះ ជាច្រើនជាអំណោយផលដ៏ល្អសម្រាប់ការវិនិយោគទាក់ទាញភ្ញៀវ តែជាការសោកស្តាយត្រូវបានឈ្មួញអ្នកមាន ឥទ្ធិពលទិញទុកចោល មិនព្រមធ្វើការវិនិយោគ។ ឆ្នេរសមុទ្រក្នុងខេត្តកែប ក៏ជាសក្តានុពលមួយផងដែរ សម្រាប់ ទាក់ទាញភ្ញៀវ ទីមួយផ្លូវជិតជាងក្រុងព្រះសីហនុ ហើយការធ្វើដំណើរមានសុវត្ថិភាពជាង តែដីជុំវិញតំបន់ឆ្នេរកែប ត្រូវបានឈ្មួញទិញទៅធ្វើជាកម្មសិទ្ធិ ដោយមិនការអភិវឌ្ឍន៍អ្វីទាំងអស់។

លី ម៉េង ក៏មើលឃើញផងដែរថា ប្រសិនបើតំបន់កែបត្រូវបានអភិវឌ្ឍន៍ខ្លាំង វាក៏ជាអំណោយផលសម្រាប់ភ្ញៀវបន្ត ទៅកាន់រមណីយដ្ឋានភ្នំបូកគោក មិនតែប៉ុណ្ណោះ ក៏អាចស្រូបទាញភ្ញៀវពីកោះត្រល់ផងដែរ។

ក្រៅពីការបង្ហាញមហិច្ចតាចង់វិលបម្រើការងារក្នុងស្រុក យុវជន ដែលទទួលបានការបណ្តុះបណ្តាលជំនាញខ្ពស់ពី ញូវហ្សេឡែនរូបនេះ ក៏បានបង្ហាញពីការចង់បង្កើតសណ្ឋាគារមួយ ហើយកសាងឈ្មោះឲ្យល្បី ដើម្បីបង្កើតជាកេត្ត នាមផ្ទាល់សម្រាប់សណ្ឋាគារនៅកម្ពុជា ដូចជាសណ្ឋាគារល្បីៗក្នុងបណ្តាប្រទេសផ្សេងៗទៀត។

ជាមួយគ្នានេះ លី ម៉េង ក៏បានអំពាវនាវឲ្យដល់កុលបុត្រ កុលធីតាខ្មែរ ដែលមានឱកាសសិក្សានៅក្រៅប្រទេស ត្រូវ តែស្ពាយចំណេះដឹងមកបម្រើការងារនៅក្នុងប្រទេស ដោយគេបានលើកឡើងថា បើរដ្ឋមិនផ្តល់ឱកាសឲ្យបញ្ចេញ សមត្ថភាព ក៏នៅមានការងារឯកជនជាច្រើនផ្សេងទៀតនៅកម្ពុជា ដែលអាចស្វែងរកប្រាក់កម្រៃបានខ្ពស់។

អ្នកស្រី តេក យូហួរ បានសម្តែងអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅក្រោយពេលឃើញកូនរបស់អ្នកស្រីចំនួន ២នាក់ គឺ លី ម៉េង និងបងស្រីរបស់គេ បានខិតខំប្រឹងប្រែងរៀនសូត្ររហូតបានជោគជ័យ ហើយមិនធ្វើឲ្យអ្នកស្រី ខកបំណង ក្នុងការខិតខំ និងសម្រេចចិត្តជំរុញកូនឲ្យសិក្សា។

ឆ្លើយនឹងសំណួរថា អ្នកស្រីមានអាជីវកម្មលក់ដូរគ្រឿង និងធនធានគ្រាន់បើដែរហើយ ហេតុអ្វីមិនឲ្យគ្រប់គ្រងអាជី វកម្មបន្តចាំបាច់ចំណាយលើការសិក្សាច្រើននោះ អ្នកស្រី តេក យូហួរ បានបញ្ជាក់ថា មានតែការអប់រំ បានខ្ពស់ ប៉ុណ្ណោះ ដែលអាចពង្រឹងសមត្ថភាពកូនអ្នកស្រី ឲ្យមានខ្ពស់ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល