(ភ្នំពេញ)៖ វរសេនីយ៍ទោ ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្នុងយុទ្ធនាការដេញបង្ក្រាប អ្នករកស៊ីឈើខុសច្បាប់ដឹកតាមរថយន្ត រយៈពេលមួយម៉ោង កម្លាំងអាវុធហត្ថបានរង នូវការបាញ់ប្រហារចំនួន ៦គ្រាប់ ប៉ុន្តែមិនរងរបួសនោះទេ ជាមួយគ្នានោះក្រុមអ្នករកស៊ីទាំងនោះ ក៏បានបើករថយន្តបុកម៉ូតូ ៣គ្រឿង និងគៀរថយន្តមួយគ្រឿងទៀត ឲ្យរងការខូចខាត ហើយរត់គេចខ្លួនបាត់។ មេបញ្ជាការ PM រូបនោះបានបន្តថា ខណៈពេលកម្លាំងចុះល្បាត ក៏ប្រទះឃើញរថយន្តសង្ស័យ នៅសង្កាត់ពន្ធសាំង បានហៅឃាត់ឲ្យឈប់ ប៉ុន្តែរថយន្តដឹកឈើនោះ មិនព្រមឈប់ក៏បន្ថែមល្បឿនទៅមុខ កម្លាំងល្បាតក៏បានបើករថយន្ត និងម៉ូតូដេញតាម ត្រូវអ្នកបើករថយន្តដឹកឈើ កៀររថយន្តហ្វតរបស់អ្នកដេញ តាមបណ្តាលឲ្យបាក់ចន្ទាស បែកកង់ទៅមុខលេងរួច រួមនឹងបុកម៉ូតូ PM ៣គ្រឿងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល