CamNews

បំផ្ទុះគ្រាប់បែក អត្តឃាត ដល់ទៅ ២ លើក សម្លាប់មនុស្ស យ៉ាងហោច ២២ នាក់ ក្នុងថ្ងៃបុណ្យ ណូអែល

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់​​ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ដែល ទើបតែបានចេញផ្សាយ កាលពី ប៉ុន្មានម៉ោង មុននេះបន្តិច​ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២២ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ ពីមានករណី បំផ្ទុះគ្រាប់ បែក អត្តឃាត សំដៅទៅលើ ក្រុមមនុស្ស ដែលជាអ្នក កាន់សាសនា គ្រឹស្តិ នៅក្នុងប្រទេស អ៊ីរ៉ាក់ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ ដដែល បន្តអោយដឹងថា ករណីបំផ្ទុះគ្រាប់បែក អត្តឃាត ក្នុងថ្ងៃបុណ្យ ណូអែល ក្នុងប្រទេស អ៊ីរ៉ាក់ សំដៅទៅលើ ក្រុមមនុស្ស ដែលជាអ្នក កាន់សាសនា គ្រឹស្តិ  លើកនេះ បានកើត ឡើងដល់ទៅ ២ លើក ដោយនៅក្នុងនោះ លើកទី ១ បានសម្លាប់ មនុស្ស យ៉ាងហោច ១៥ នាក់ និង ៣០ នាក់ ផ្សេងទៀត រងរបួស និងលើកទី​ ២ យ៉ាងហោចណាស់ សម្លាប់មនុស្ស ៧ នាក់ និង ១៦ នាក់ផ្សេងទៀត រង របួស ។

មកទល់នឹងខណៈនេះ ពុំទាន់ មានក្រុមណាមួយ ចេញមុខមក​ អះអាងទទួល ស្គាល់នូវការវាយប្រហារលើក នេះនៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា សមាគមគ្រឹស្ទាន មានមូលដ្ឋាន នៅក្នុងប្រទេសនេះ ដែលត្រូវបានគេ ជឿថា​ មានក្រុមមនុស្ស ចន្លោះពី ៤០០,០០០ នាក់ ទៅ ៦០០,០០០ នាក់ មួយនេះ ជារឿយៗ ត្រូវបានរងការ វាយប្រហារ ពីសំណាក់ ក្រុមឧទ្ទាម អាល់កៃដា ។

បន្ថែមពីលើនេះ ទំព័រសារព័ត៌មាន បន្តថា ករណីបំផ្ទុះគ្រាប់បែក វាយប្រហារលើកនេះ បានកើតឡើង ទន្ទឹម នឹងការមាន លំហាត់ហ្វឹកហ្វើនជាពិសេស របស់យោធា នៅឯវាលខ្សាច់ ភាគខាងលិច ប្រទេស ខណៈអាជ្ញា ធរប្រទេសនេះ ព្យាយាម ប្រើយុទ្ធសាស្រ្ត ក្នុងការបង្រ្កាប ទៅនឹងសកម្មភាព វាយប្រហារ របស់ពួកក្រុម ឧទ្ទាម និងសកម្មប្រយុទ្ធ ។ ជាមួយនឹងការវាយប្រហារ ក្នុងអំឡុងថ្ងៃ បុណ្យ ណូអែល លើកនេះ តួលេខ ដែលបាន ស្លាប់បាត់បង់ ជីវិត នៅក្នុងខែនេះ បានកើនឡើងដល់ទៅ ៤២៦ នាក់ហើយ ខណៈ អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណអោយដឹងថា មនុស្ស ៨ ពាន់នាក់ ហើយត្រូវបានសម្លាប់ បើចាប់គិត ពីដើមឆ្នាំ ២០១៣ មក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ស្កាយ