ព័ត៌មានកីឡា៖ អតីតកីឡាករ ប្រដាល់ជនជាតិ ហ្វីលីពីនម្នាក់ឈ្មោះថា Gerry Peñalosa បានទទួចចង់ឲ្យកីឡាករ ប៉ាក់គីអៅ ចូលនិវត្ដពីអាជីពជាកីឡាករប្រដាល់ ក្រោយពេលមើលឃើញពីភាពលំបាក របស់កីឡាករបន្ទាប់ពីប្រកួតជាមួយ Floyd។

លោក Gerry Peñalosa ក៏ជាកីឡាករមួយរួបដែលធ្លាប់មានប្រវត្ដិល្បីល្បាញមិនចាញ់ ប៉ាក់គីអៅ ដែល រហូតមកទល់ពេលនេះ គាត់បានដកខ្លួនចេញពីអាជីពជាកីឡាករប្រដាល់ទៅហើយ ។ លោក Gerry Peñalosa មើលឃើញពីភាពលំបាករបស់ ប៉ាកគីអៅក្រោយការប្រកួតជាមួយ Floyd ដោយរងបូសធ្ងន់ដល់ថ្នាក់ឈានដល់ការវះកាត់ ដូច្នេះគាត់ចង់ឲ្យ ប៉ាក់គីអៅ គិតគូរដល់សុខភាពខ្លួនឯង គ្រួសារ និង ប្រិយមិត្ដគាំទ្រក្នុងប្រទេសរបស់គាត់ ។

ទន្ទឹមនឹងការអះអាង លោក Gerry Peñalosa បានថ្លែងថា ក្នុងនាមជាមិត្ដភក្ដិ រួមឈាមតែមួយ (ជនជាតិហ្វីលីពីនដូចគ្នា) ខ្ញុំតែងតែព្រួយបារម្មណ៍ដល់សុខភាពរបស់គាត់ ដោយមិនចង់ឃើញគាត់ប្រកួតបន្ដទៀតឡើយ បើទោះបីជាដៃគូរប្រកួតគឺជា Floyd ក៏ដោយ។ ខ្ញុំតែងតែគិតថា ប្រសិនបើការប្រកួតនៅតែបន្ដរហូត អ្នកថ្មីកាន់តែកើតមាន ហើយការប្រឈមុខក៏កាន់តែ ខ្លាំងជាងសុខភាពខ្លួនឯងដែរ ។ ការអះអាងរបស់ខ្ញុំ នេះមិនមានន័យថា ប៉ាកគីអៅ ជាមនុស្សជ្រាយទន់ខ្សោយនោះទេ គឺគាត់គិតថា គេកាន់តែចាស់ហើយ ហើយម្យ៉ាងវិញទៀត ជោគជ័យកន្លងមក ក៏មានច្រើន ផងដែរ ។

ថ្មីៗនេះ មិនត្រឹមតែ លោក Gerry Peñalosa ទេដែលមានបំណងចង់ឲ្យប៉ាកគីអៅចូលនិវត្ដ បើសូម្បីប្រជាជនជាច្រើនទៀត ក៏យល់ដូច្នោះដែរ ហើយពួកគេតែងតែរំពឹងទុកថា ប៉ាក់គីអៅ អាចមានឱកាសជាប់ជានាយករដ្ឋមន្រ្ដីនៅប្រទេសហ្វីលីពីន នាការបោះឆ្នោតអាណត្ថិក្រោយនេះ ខណៈដែលពេលនេះ គាត់នៅមិនទាន់ មានអាយុគ្រាប់គ្រាន់ នឹងធ្វើជាតំណាងរាស្រ្ដនៅឡើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene