ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថាលីផ្ទះរបស់ខ្លួនដល់
ទៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

លោក Liu Lingchao មកពីខេត្ត Guangxi ប្រទេសចិន បានធ្វើផ្ទះនេះឡើង ពីប្លាស្ទិច
និងដំបងឬស្សី ។ គាត់បានចាប់ផ្តើមលីផ្ទះដែលអាចលើកបានមួយនេះ ពីមួយកន្លែង
ទៅមួយកន្លែង ។ យ៉ាងណាមិញ ក៏មានការបញ្ជាក់អះអាងពីលោក Lingchao ផងដែរ
ថាខ្ញុំអាចទៅគ្រប់ទីកន្លែងបានទាំងអស់ បើសិនជាខ្ញុំបាទចង់ទៅនោះ ហើយវាពិតជា
មានភាពងាយស្រួល ហើយខ្ញុំពិតជាមានអារម្មណ៍ថាមានសេរីភាពជាខ្លាំង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា លោក Lingchao ប្រកបរបររកស៊ីដោយលក់នូវ
សំបកកំប៉ុង ដែលអាចកែច្នៃឡើងវិញបាន ហើយគាត់បានបន្ថែមផងដែរថា ផ្ទះរបស់
គាត់គឺជាលក្ខខ័ណ្ឌសេដ្ឋកិច្ចដ៏ល្អប្រពៃមួយ ដែលអាចរក្សាការចំណាយនូវជីវភាពប្រចាំ
ថ្ងៃរបស់គាត់ នៅកំរិតមួយដ៏ទាបបំផុត៕

ដោយ ៖ ពិសី
ប្រភព ៖ spy