សៀមរាប មានទីតាំងនៅភាគពាយព្យប្រទេសកម្ពុជា។ ខេត្តនេះជាច្រកចូលទៅដល់តំបន់ប្រាសាទអង្គរវត្ដដ៏ល្បីល្បាញរបស់ ពិភពលោក បូកបញ្ចូលទាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះក៏មានទីក្រុង ដែលមានសណ្ឋាគារប្រណីតៗ អាគារបន្សល់ទុកពីសម័យអាណានិគមយ៉ាងស្រស់ស្អាត ហាងស្រាតាមផ្លូវ តម្បាញសូត្រ ផ្សារ និងអ្វីៗផ្សេងទៀតជាច្រើន។

ទីក្រុងសៀមរាប ក៏ជាទីក្រុងរបស់ខេត្តនេះដែលជាគោលដៅទេសចរណ៍ "ត្រូវតែទស្សនា" សម្រាប់ភ្ញៀវទាំងអស់ដែលមកប្រទេសកម្ពុជា។ នៅទីនេះហើយដែលមានប្រសាទអង្គរវត្តដ៏ល្បីល្បាញសតវត្សរ៍ទី១២ និងជាសំណង់សាសនាធំបំផុតរបស់ពិភពលោក។ មានទីតាំងនៅភាគខាងជើងបឹងទន្លេសាប អច្ឆរិយៈទីប្រាំបីរបស់ពិភពលោកដ៏គួរអោយចាប់អារម្មណ៍នេះអាចនឹងទៅ ដល់បានដោយយន្ដហោះ រថយន្ត និងកាណូត។

តំបន់ប្រាសាទបុរាណអង្គរ ដែលមានទីតាំងនៅក្នុងព្រៃក្រាស់ សព្វថ្ងៃជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ នៅទីនោះមានច្រើនជាងមួយពាន់ប្រាសាទ រាប់ពីប្រភេទមិនច្បាស់ជាច្រើននៃថ្មដែលនៅគ្រប់ទីកន្លែងរហូតដល់ វាលស្រែ ដែលជាប្រភពផ្គត់ផ្គង់ដល់ប្រាសាទអង្គរវត្តល្អបំផុត។

ជាផ្នែកនៃកេរ្តិ៍តំណែលនៃប្រសាទអង្គរ ដ៏ធំ សៀមរាប មានអ្វីជាច្រើនទៀតផ្ដល់ជូនអ្នកទេសចរ ដូចជាទេសភាពភូមិបណ្ដែតទឹកនៅលើបឹងទន្លេសាបរហូតដល់តំបន់បេតិកភណ្ឌនៃ ភ្នំគូលេន ហើយថ្មីៗនេះក៏បានរកឃើញប្រាសាទកោះកេរផងដែរ។

នៅក្នុងទីក្រុងមានហាងដែលលក់វត្ថុ របស់ជនជាតិ វិចិត្រសាល ហាងកាហ្វេ អាហារដ្ឋាននិងភោជនីយដ្ឋានដែលបម្រើអាហារគ្រប់ប្រភេទ។ ហាងស្រាតាមផ្លូវ និងផ្សាររាត្រីសៀមរាបដ៏ល្បីល្បាញសព្វថ្ងៃជាទិសដៅទេសចរណ៍ល្បីល្បាញ សម្រាប់ពួកគេ។ បន្ថែមលើនេះ តម្បាញសូត្រ វាលស្រែជនបទ ភូមិនេសាទ និងតំបន់សម្បូរបក្សីនៅជិតបឹងទន្លេសាបធ្វើអោយសៀមរាបជាខេត្តមួយ នៃកន្លែងគួរអោយចាប់ចិត្តផ្សេងទៀតរបស់ពិភពលោក៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia