ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ដែលទើបតែបានចុះផ្សាយ កាលពីថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ អោយដឹងថា យោងហោចណាស់ កង ទ័ពអង្គការ ណាតូ ៥ នាក់ ត្រូវបានគេរាយការណ៍ អោយដឹងថា បានស្លាប់បាត់បង់ជីវិត ក្នុងករណីធ្លាក់ ឧទ្ធម្ភាគចក្រ នៅភាគខាងត្បូង ប្រទេស អាហ្វហ្គានីស្ថាន ។

យ៉ាងណាមិញ បើតាមការបញ្ជាក់អោយដឹង ពីក្រសួងការពារជាតិ ចក្រភពអង់គ្លេស អោយដឹងថា ឧទ្ធ ម្ភាគចក្រធ្លាក់ខាងលើ ត្រូវបានផលិតឡើង នៅចក្រភពអង់គ្លេស តែរបាយការណ៍ បញ្ជាក់ពីសញ្ជាត្តិ ជនរងគ្រោះទាំង ៥ នាក់ខាងលើ ពុំទាន់ចេញផ្សាយអោយដឹងនៅឡើយនោះទេ ។ បន្ថែមពីលើនេះ បើ យោងតាមការអះអាងជាលើកដំបូង ពីកងកម្លាំងចម្រុះ និង មន្រ្តីខេត្ត អោយដឹងថា ករណីគ្រោះថ្នាក់ ធ្លាក់លើកនេះ គឺដោយសារតែបញ្ហាបច្ចេកទេស ។

បញ្ជាក់ ៖ រូបភាពឯកសារ

ផ្ទុយទៅវិញ កងកម្លាំងជំនួយអន្តរជាតិ បានផ្តល់ជាអនុសាសន៍អោយដឹងថា ISAF នឹងបន្តដំណើរការ តាមដានស៊ើបអង្កេតរបស់ខ្លួន ដើម្បីកំណត់អោយបានមិត្តភាព បន្ថែមទៀត ។ គួររំឭកថា មន្រ្តីផ្លូវការ ប្រចាំតំបន់អះអាងអោយដឹងថា ករណីធ្លាក់យន្តហោះលើកនេះ គឺធ្លាក់នៅជិតក្រុង Kandahaភាគខាង ត្បូង ប្រទេស ។ គួរបញ្ជាក់ថា ជាជាង កងទ័ពជំនួយបរទេស ស្លាប់ដោយសារតែ ឧបទ្ទេវហេតុនោះ គ្រាន់តែនៅអំឡុងឆ្នាំនេះ កងទ័ព ២៤ នាក់ ត្រូវបានគេរាយការណ៍ អោយដឹងថា បានស្លាប់បាត់បង់ ជីវិត ក្រោយមានការវាយប្រហារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ