CamNews

ខ្សែបម្រើកណ្ដាល Real Madrid សារភាពទាំងស្រុង ពីការបរាជ័យរបស់ក្រុម ក្នុងទឹកដីរបស់ខ្លួន

ព័ត៌មានកីឡា៖ ក្រោយពីបរាជ័យដ៏គួរឲ្យសោកស្ដាយ​បំផុតរបស់ Real Madrid ក្នុងទឹកដីរបស់ខ្លួន ក្រុមបានត្រូវលេចចេញ​ នូវពាក្យសម្ដីរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ ថាខ្វះការរៀបចំ យុទ្ធសាស្ដ្រការពារ ទន់ជ្រាយ ធ្វេសប្រហែស បើសូម្បីតែកីឡាកររបស់ខ្លួន ក៏បានសារភាពប្រាប់អ្នកការសែត ដូច្នោះ​ដែរ ។

Real Madrid បានចាញ់ក្រោមជើង​ Schalke ​ត្រឹមពិន្ទុ ៣ ទល់នឹង ៤ ធ្វើឲ្យប៉ះទង្គិចដល់ទឹកចិត្ដអ្នកគាំទ្រ ថាក្រុម មានការធ្វេសប្រហែស​ច្រើន លើប្រព័ន្ធការពារ ។ មិនត្រឹមអីតែអ្នកគាំទ្រនោះទេ សូម្បីតែកីឡាករ​​នៅក្នុងក្រុម​ឈ្មោះថា Toni Kroos ក៏បានសារភាពប្រាប់អ្នកសារព័ត៌មានដែរ ថា​ សម្រាប់ការរៀបចំខ្សែ​ប្រយុទ្ធគឺធ្វើបានល្អបំផុតណាស់ទៅហើយ តែអ្វីដែលជាភាពខ្វះខាត នោះគឺ ការការពារ របស់​ក្រុម​គឺមាន​ភាពទន់ខ្សោយៗ ស្ទើរតែរកលេខដាក់គ្មាន បើមិនដូច្នេះទេ គឺក្រុមនឹងមិនជួបរឿងបែបនេាះឡើយ ។

គូរបញ្ជាក់ផងដែរថា Toni Kroos គឺជាកីឡាកររបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ហើយក៏ជាកីឡាកររបស់​ Real Madrid លេងក្នុងមុខតំណែងជាខ្សែបម្រើកណ្ដាល ។ សម្រាប់រយៈពេលលេង នាខណៈពេលនោះ កីឡាករ ចូលរួមពេញមួយការប្រកួត តែម្ដង ដោយមិនមានកីឡាករណាចូមមក ជំនួសរូបគាត់នោះទេ។

ដោយ៖​ អឿ អ៊ុយ

ប្រភព៖ http://www.uefa.com/